កាលពីថ្ងៃអង្គារ៏ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅនេះ ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងទំលាក់គ្រាប់បែក នុយក្លេអ៊ែលើកទី៣របស់ខ្លួន បណ្តាលឲ្យប្រជាជនចិន មានប្រតិកម្មយ៉ាងខ្លាំង ចំពោះរឿងនេះ។

យោងតាមប្រភពព័ត៌មាន របស់ប្រទេសចិន បានឲ្យដឹងថា ប្រជាជនចិនជាច្រើននាក់ មានប្រតិកម្មយ៉ាងខ្លាំង ដោយសារតែការសាកល្បងទំលាក់គ្រាប់បែក នុយក្លេអ៊ែលើកទី៣ របស់ប្រទេសកូរ៉េខាងជើង ព្រោះវាបណ្តាលឲ្យប្រទេសចិន មានការរំជួយដីរហូតដល់ទៅកំរិត ៤.៩ ឯណោះ ដែលការរញ្ជួយដីនេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង៥៧នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆាំ្ន២០១៣ ហើយរបាយការណ៏ គឺទទួលបានពី ទីចាត់ការគ្រប់គ្រងខាងផ្នែករញ្ជួយដី របស់ប្រទេសចិន។

យ៉ាងណាម៉ិញ ក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងជើង បានទទួលយកអំពីរឿង ដែលធ្វើឲ្យមានការរញ្ជួយដីក្នុងប្រទេសចិន ដោយសារតែការសាកល្បង ទំលាក់គ្រាប់បែក នុយក្លេអ៊ែលើកទី៣របស់ខ្លួន។

ទោះបីជាយ៉ាងនេះក៏ដោយ ក្រុមព្រឹក្សានៃសន្តិសុខជាតិ នឹងបើកការប្រជុំ រវាងប្រទេសកូរ៉េខាងជើង និងប្រទេសចិន ចំពោះបញ្ហាមួយនេះ។





ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]