ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ប្រាកដជាបាន ជ្រាបរួចមកហើយ ពីកញ្ញា រ៉េត ស៊ូហ្សាណា ដែលជាអតីត បេក្ខភាពក្នុងកម្មវិធី The Voice Cambodia និងបានក្លាយជា តារាចម្រៀងដែលមានភាពពេញនិយម សម្រាប់មិត្តៗយុវវ័យទៀតផង។

អ្វីដែលពិសេស ក្រៅពីសម្លេងពិរោះក្រអួនក្រអៅ រ៉េត ស៊ូហ្សាណា ក៏ត្រូវបានគេចាត់ទុកជាតារាស្រី វ័យក្មេងមួយរូប ដែលមានស្ទាយ៍តុបតែងខ្លួន គួរឲ្យទាក់ទាញ ត្រូវចិត្តយុវវ័យ សម័យថ្មីយ៉ាងខ្លាំង។

យ៉ាងណាមិញ ថ្មីៗនេះ ស៊ូហ្សាណា បានធ្វើឲ្យមហាជនចាប់អារម្មណ៍ ទៅលើការប្រែប្រួលនៃរូបរាងកាយ ដែលមើលទៅ មានលក្ខណៈខុសប្លែក ពីពេលចូលសិល្បៈដំបូងៗ និងមានសម្រស់ កាន់តែស្រស់ស្អាត និងគួរឲ្យស្រលាញ់ទៀតផង។

ជាក់ស្ដែង តាមរយៈរូបថតប៉ុន្មានសន្លឹក ក្នុងបណ្ដាញសង្គម របស់តារាចម្រៀងរូបនេះ បានបង្ហាញយ៉ាងច្បាស់ នូវរូបរាងដែលមើលទៅ មានលក្ខណៈស្លីម និងគួរឲ្យទាក់ទាញជាមុន ដែលប្រិយមិត្តខ្លះឃើញហើយ ចំណាំសឹងតែមិនបានតែម្ដង។

ដោយឡែក ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យហ្វេនៗឃើញហើយ លាន់មាត់សរសើរពីការប្រែប្រួល ដ៏ស្អាតប្លែករបស់ រ៉េត ស៊ូហ្សាណា ព្រមទាំងបានបញ្ចេញមតិ ចង់ដឹងយ៉ាងខ្លាំងថា «តើតារាសាច់សខ្ចីរូបនេះ មានវិធីសាស្រ្ដអ្វី ទើបទទួលបានរាងកាយ ដ៏័ស្រឡូនបែបនេះ»? 

រ៉េត ស៊ូហ្សាណា ពីមុន
រ៉េត ស៊ូហ្សាណា ពីមុន
រ៉េត ស៊ូហ្សាណា ពីមុន
រ៉េត ស៊ូហ្សាណា ពីមុន
រ៉េត ស៊ូហ្សាណា បច្ចប្បន្ន
រ៉េត ស៊ូហ្សាណា បច្ចប្បន្ន
រ៉េត ស៊ូហ្សាណា បច្ចប្បន្ន
រ៉េត ស៊ូហ្សាណា បច្ចប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា