កូរ៉េខាងត្បូង៖ អាចនិយាយបានថាការលែងលះរវាងនាង Song Hye Kyo និងលោក Song Joongki គឺបានធ្វើផ្អើលពាសពេញបណ្តាញសង្គម ក៏ដូចជាអ្នកសិល្បៈទាំងមូលទៅហើយ ព្រោះថាមហាជនពិតជាសោកស្តាយនូវគូស្នេហ៍មួយគូដ៏សម និងតែងតែមានភាពផ្អែមល្ហែមនឹងគ្នា តែបែរជាមកសម្រេចចិត្តប្តឹងលែងលះ ទាំងដែលរៀបការនិងរួមរស់ជាមួយគ្នាមិនទាន់បានប៉ុន្មានផង។

Hye Kyo និង Joongki

ក៏ប៉ុន្តែខណៈពេលកំពុងតែផ្ទុះរឿងរ៉ាវរវាងនាង Song Hye kyo និងលោក Song JoongKi លែងលះស្រាប់តែបណ្តាញសង្គមចិន QQ បានបង្ហោះភស្តុតាងទាក់ទងនឹងការលែងលះនេះ ដោយបានលើកឡើងថា លោក Song Joongki កំពុងមានទំនាក់ទំនងជាមួយ នាង Kim Ok Bin ដែលជាកូនស្រីរបស់អ្នកផលិតខ្សែភាពយន្តមានចំណងជើងថា Asadal Chronicle ដែលជាខ្សែភាពយន្តលោក Song Joongki សម្តែងជាតួឯក។

ផ្អែកតាមភស្តុតាងបន្តបានឲ្យដឹងទៀតថា លោក Song Joongki ត្រូវបានគេឃើញលោកនិងនាង Kim Ok Bin នៅលើឡានជាមួយគ្នាក្នុងទីក្រុង សេអ៊ូល។ ហើយបន្ទាប់មកអ្នកទាំងពីរថែមទាំងជិះឡាននោះជាមួយគ្នា ទៅផ្ទះរបស់ Joongki នៅឯ Itaewon ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ រវាងអ្នកទាំងពីរនេះ ថែមទាំងលេចលឺព័ត៌មានថាធ្លាប់បានថតរឿងជាមួយគ្នា ក្នុងបន្ទប់តែមួយថែមទៀតផង។

ប្រភពបន្តបានបន្ថែមទៀតថា រឿងរ៉ាវទាំងនេះហើយ ទើបធ្វើឲ្យនាង Song Hye Kyo ដែលជាភរិយាពេញសិទ្ធិ ខឹងនឹងទង្វើររបស់លោក Song Joongki ដែលជាហេតុធ្វើឲ្យនាងលុបរូបថតទាំងអស់នៅលើ គណនីអ៊ីនស្តារក្រាម រហូតលុបរូបភាពជាមួយស្វាមីចោលដោយមិនស្តាយ កាលពីប៉ុន្មានខែមុន។

ទោះជាយ៉ាងណាក្តី នៅពេលនេះ ក្រោយពីព័ត៌មានលែងលះគ្នារបស់នាង Song Hye Kyo និងលោក Song Joongki ត្រូវបានទម្លាយ អ្នកទាំងពីរបានលើកយកហេតុផលថា ដោយសារតែរស់នៅជាមួយគ្នាមិនចុះសម្រុង។ ក៏ប៉ុន្តែសម្រាប់ហេតុផលនេះ អ្នកគាំទ្រនៅតែមិនអាចទទួលយកបាននោះឡើយ។ ឯចំណែកភស្តុតាងដែលទម្លាយចេញពីបណ្តាញសង្គម QQ នៅមិនទាន់មានអ្នកណាដែលជិតស្និទ្ធនឹងតារាទាំងពីរដួង ចេញមុខបកស្រាយ ឬបញ្ជាក់អំពីការពិតនៅឡើយនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Kim Ok Bin
Kim Ok Bin
Joongki និង Ok Bin
Hye Kyo និង Joongki
Hye Kyo និង Joongki

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]