ភ្នំពេញ៖ តារាចម្រៀងស្រីតូចច្រឡឹង អ្នកនាងយ៉ុង ច័ន្ទកណ្ណិកា បច្ចុប្បន្ននេះឃើញថានាងកាយជាអ្នកជំនួញលក់ដូចផ្ទាល់ខ្លួន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តាភ្ញៀវជាច្រើន ស្របពេលដែលការងារសិល្បៈត្រូវបានស្ងាត់។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាស្រីរូបនេះបច្ចុប្បន្នកាន់តែស្រស់ស្អាតកាន់តែខ្លាំងឡើងគឺឲ្យកត់សម្គាល់ ទោះបីជាមានស្វាមី និងកូនរួចមកហើយយ៉ាងណាក្តី តែសម្រស់នៅតែស្អាតកាន់តែប្លែកឡើងយ៉ាងដូច្នោះ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានធ្វើការបង្ហោះរូបភាពកាលពីមុនរបស់ខ្លួន ដែលប្រៀបជាមួយនឹងបច្ចុប្បន្ន ពិតជាប្លែកខ្លាំង មើលស្ទើតែមិនចង់ជឿត្រឹមរយៈពេលប៉ុន្មានឆ្នាំមុន ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជានឹកស្មានមិនដល់នោះទេ។ 

ជាពិសេសនោះគឺ នាងបានធ្វើការបង្ហើបសារ ដ៏មានអត្ថន័យបន្ថែម លើរូបភាពយ៉ាងដូច្នោះថា៖ «អ្នកណាថាកេីតជាមនុស្សស្រី​ គ្រាន់តែមានប្តីមានកូន​គឺត្រូវលះបង់គ្រប់យ៉ាង​សូម្បីតែសម្រស់​ ចាំណាអ្វីដែរមនុស្សស្រីគិតខុសគឺ​ បោះបង់ភាពស្អាតចោល​ មិនខ្វល់ពីការថែស្បែក​ មិនខ្វល់ពីការតែងខ្លួន​ ទុកខ្លនឯងជាមនុស្សអស់កែ​ មិនដឹងធ្វេីខ្លួនដេីម្បីអ្បកណា​ សូមគិតឡេីងវិញ​ ថា​មនុស្សស្រីដែរគិតបែបនេះគិតជាមួយស្រីដែរ​ ធ្វេីខុសចំពោះខ្លួនឯង​ បំផ្លាញសេចក្តីសុខខ្លួនឯង​ បំផ្លាញ​សុភមង្គលខ្លួនឯង​ សម្រស់វាជាផ្នែកមួយដ៍សំខាន់ដែរអាចទាក់ទាញនៅផលប្រយោជន៍ជាច្រេីន​ សូមកុំគិតថាធ្វេីដេីម្បីអ្នកណា​ គឺយេីងធ្វេីដម្បីស្នាមញញឹមខ្លួនឯង»។ 

ទន្ទឹមនឹងសារមួយនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជាពេញចិត្តយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះក៏មានការស៊ែរតៗគ្នាពេញហ្វេសប៊ុកផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

សម្រស់យ៉ុង ច័ន្ទកណ្ណិការ ពីមុន
សម្រស់យ៉ុង ច័ន្ទកណ្ណិការ ពីមុន
សម្រស់យ៉ុង ច័ន្ទកណ្ណិការ ពីមុន
សម្រស់យ៉ុង ច័ន្ទកណ្ណិការ ពីមុន
សម្រស់យ៉ុង ច័ន្ទកណ្ណិការ ពីមុន
សម្រស់យ៉ុង ច័ន្ទកណ្ណិការ ពីមុន
សម្រស់យ៉ុង ច័ន្ទកណ្ណិការ ពីមុន
សម្រស់យ៉ុង ច័ន្ទកណ្ណិការ ពីមុន
សម្រស់យ៉ុង ច័ន្ទកណ្ណិការ ពីមុន
សម្រស់យ៉ុង ច័ន្ទកណ្ណិការ បច្ចុប្បន្ន
សម្រស់យ៉ុង ច័ន្ទកណ្ណិការ បច្ចុប្បន្ន
សម្រស់យ៉ុង ច័ន្ទកណ្ណិការ បច្ចុប្បន្ន
សម្រស់យ៉ុង ច័ន្ទកណ្ណិការ បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]