រាជធានីភ្នំពេញ ៖ ម៉ូតូឃ្លីក ពណ៌ស ជិះគ្នា៣នាក់ កំពុងស៊ីញ៉ូបត់ឆ្វេងចូលខារ៉ាអូខេ ស្រាប់តែម៉ូតូអ៊ែរប្លែត ពណ៌ខ្មៅ ជិះម្នាក់ឯងក្នុងល្បឿនលឿន ជ្រុលទៅបុកចំពីមុខពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ទាំង៤នាក់។  គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៩ និង៥០នាទីយប់ថ្ងៃទី១៣ កុម្ភៈ ២០១៣ តាមផ្លូវលេខ២០០៤ មុខខារ៉ាអូខេអិុចហ្គោ មានទីតាំងនៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូឃ្លីក ពណ៌សលាយលឿង ជិះគ្នា៣នាក់ ក្នុងទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូអ៊ែរប្លែត ពណ៌ខ្មៅ ជិះម្នាក់ឯង ក្នុងទិសដៅបញ្ច្រាសទិសគ្នា។ ខណៈមកដល់ចំណុចកើតហេតុខាង លើម៉ូតូអ៊ែរប្លែតជិះលឿនពេកជ្រុលទៅបុក ម៉ូតូឃ្លីកចំពីមុខពេញទំហឹងដែល កំពុងស៊ីញ៉ូបត់ឆ្វេងចូល ខារ៉ាអូខេអិុចហ្គោ បណ្តាលឲ្យដួលរងរបួសធ្ងន់ទាំងអស់គ្នា ។

ក្រោយពេលកើតហេតុជនរង គ្រោះរបួសធ្ងន់៣នាក់ដឹកយកទៅ ព្យាបាលនៅគ្លីនិកឯកជន ចំណែកជនរងគ្រោះជិះម៉ូតូអ៊ែរប្លែតដឹក យកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ ម៉ែត។ ម៉ូតូទាំងពីរគ្រឿងត្រូវសមត្ថកិច្ច យកទៅរក្សាទុកនៅខណ្ឌពោធិ៍សែនជ័យ ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]