ភ្នំពេញ៖ ក្រោយពីតារាចម្រៀងប្រុសលោក សែម សង្វាត បានបាត់មុខពីវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំនោះ ធ្វើប្រិយមិត្ត មានចម្ងល់ជាខ្លាំង ថាបាត់មុខលោកទៅណា។ ជាមួយគ្នានេះ លោក សែម សង្វាត ក៏បានលេចមុខជាថ្មី ព្រមទាំងមានសភាពប្រែទៅជាស្គម ខុសពីធម្មតាធ្វើឲ្យប្រិយមិត្ត មានការភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់ពីបានឃើញបែបនេះ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះលោក សែម សង្វាត និងកូនប្រុសរបស់ លោក ក៏បានធ្វើការ Live វីដេអូរយៈពេលវែង នៅលើគណនីហ្វេសប៊ុក ផ្លូវការរបស់ខ្លួន ដែលភាគច្រើន លោកមិនដែលLiveនោះទេ។

លើសពីនេះទៅទៀតនោះ លោក សែម សង្វាត ក៏បានធ្វើការបកស្រាយបទចម្រៀងដែលមានការពេញនិយមរបស់លោកកាលពីជំនាន់នោះ ដែលមានចំណងជើងថា«កម្មករឆ្លងដែន» បានយ៉ាងពីរោះ បើទោះបីជាលោក មានជំងឺប្រចាំកាយក៏ដោយ ។

គួរបញ្ជាក់ផងដែរថា វីដេអូដែលលោក សែម សង្វាត បានធ្វើការបង្ហោះនោះមានទស្សនាយ៉ាង ច្រើនត្រឹមតែរយៈពេល១៨ម៉ោងតែប៉ុណ្ណោះ នេះស្ដែងឲ្យឃើញថាលោក ពិតជានៅមានប្រជាប្រិយភាពខ្លាំងដដែល៕

តោះទៅទស្សនាវីដេអូទាំងអស់គ្នា៖  

សែម សង្វាត និងមិត្តរួមក្រុម
សែម សង្វាត និងកូនប្រុស
សែម សង្វាត និងកូនប្រុស
សែម សង្វាត បកស្រាយបទចម្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សែម សង្វាត