បរទេស៖ កីឡាករខ្សែប្រយុទ្ធវ័យក្មេង Kyllan Mbappe ត្រូវបានគេដឹងថានឹងទៅចូលរួមក្រោយការដឹកនាំរបស់លោក Zidane នៅ Real Madrid ក្នុងឆ្នាំ២០២១ គឺមួយឆ្នាំមុនរូបគេចប់កុងត្រាជាមួយ PSG។

កីឡាករ Mbappe

យោងតាមសារព័ត៌មាន Dairio Gol បានរាយការណ៍ថាក្លិបដែលមានលោក Perez ជាប្រធាន Real Madrid បានចាប់អារម្មណ៍មកលើកីឡាករខ្សែប្រយុទ្ធដែលជួយឲ្យបារាំងលើកពាន World Cup គឺ Mbappe ក្រោយរូបគេបានបង្ហាញចេតនាក្នុងការចាកចេញក្លិបអ្នកមាននៅបារាំង PSG បន្ទាប់ពីចប់រដូវកាលមុន។ 

កីឡាករ Mbappe

យ៉ាងណាមិញ កំពូលខ្សែប្រយុទ្ធជួរមុខមួយរូបទៀតរបស់ PSG គឺកីឡាករ Neymar អាចទៅត្រឡប់ទៅចូលរួមជាមួយ Barcelona វិញ ដូច្នេះហើយ PSG អាចនឹងមិនអនុញ្ញាតឲ្យ Mbappe ចាកចេញនោះទេក្នុងទីផ្សារដោះដូរកីឡាករលើកនេះ។ 

កីឡាករ Neymar

សារព័ត៌មានដដែលបានបន្តថា Mbappe ចង់លេងស្ថិតក្រោមការបញ្ជាពីលោក Zindane ដែលជា idol របស់គេកាលពីគេនៅក្មេង ហើយ Mbappe នឹងយល់ព្រមចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ ២០២១ ពោលគឺមួយឆ្នាំមុនកុងត្រារបស់គេនៅ PSG អស់សុពលភាព។ មូលហេតុដែលរូបគេចាកចេញពី PSG ក្នុងឆ្នាំ២០២១ គឺមកពីតម្លៃខ្លួនព្រោះបើសិនជាគេចង់ចាកចេញនាពេលបច្ចុប្បន្នតម្លៃខ្លួនរបស់គេគឺប្រមាណជា ៣០០ ទៅ ៤០០លានអឺរ៉ូ ប៉ុន្តែបើនៅក្នុងឆ្នាំ២០២១ តម្លៃខ្លួននេះអាចនឹងមានការថយចុះ។ 

កីឡាករ Mbappe

បញ្ជាក់ផងដែរថា Mbappe បានចូលរួមជាមួយ PSG ក្នុងឆ្នាំ២០១៧ ក្រោយផ្លាស់មកពី Monaco ក្នុងលក្ខខណ្ឌខ្ចីជើង ហើយត្រូវ PSG ទិញផ្ដាច់ក្នុងឆ្នាំ ២០១៨។ ពីររដូវកាលជាមួយ PSG ខ្សែប្រយុទ្ធ Mbappe ចូលលេងបាន ៥៦ប្រកួត និងរកបាន ៤៦គ្រាប់។

ប្រភព៖ foxsportasia 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]