កន្លងមកយើងធ្លាប់ឃើញព័ត៌មានជាច្រើនទាក់ទងនឹងមន្ត្រីកាំកុងត្រូលបានរកឃើញបង្អែម ឬសាច់ ដាក់សារធាតុ Borax ដើម្បីឲ្យស្វិតល្អ និងសាច់នៅតែស្រស់មិនងាយខូច។ ទោះជាដឹងឮបែបនេះក្ដី តែយើងមិនពីផលប៉ះពាល់វាឡើយ។
លោក ចាន់ សេដ្ឋា អតីតនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផ្នែកគីមីចំណីអាហារ បានឲ្យដឹងថា ប្រភេទចំណីអាហារជាច្រើនត្រូវបានគេដាក់សារធាតុ Borax ក្នុងនោះមានដូចជា មឹក បង្គាស្រស់ ត្រីហើម ត្រីងៀត ប្រហិតសាច់គោ ត្រី ឈាមជ្រូក ប៉ាតេ សរសៃគុយទាវ បង្អែមលត បាញ់ឌុក ខ្ញីហាន់រួច ទំពាំងជូរ ស្ពៃជ្រក់ជាដើម។
អតីតនិស្សិតផ្នែកគីមីចំណីអាហារខាងលើបានឲ្យដឹងទៀតថា អ្នកដែលញ៉ាំប៉ះចំអាហារមានផ្ទុកសារធាតុបែបនេះច្រើនអាចបណ្ដាលឲ្យក្អួតធ្លាក់ឈាម ចុកពោះ រាក ឈឺក្បាល វិលមុខ ក្រហមស្បែក ក្នុងពេលភ្លាមៗ។ បើទុកយូរទៅទៀតអាចនាំឲ្យឈឺប្រអប់ដៃជើងស្មា និងសន្លាក់ ប៉ះពាល់ដល់ពោះវៀន តម្រងនោម ដង្ហើមថយចុះ និងខូចប្រព័ន្ធប្រសាទ ឬអាចប៉ះពាល់ដល់អាយុជីវិត។
លោក ចាន់ សេដ្ឋា បន្តទៀតថា សារធាតុគីមីនេះជាធម្មតាគេហៅថា ទឹកអន្សា បើប្រើក្នុងឧស្សាហកម្មសារធាតុនេះមាននៅក្នុងថ្នាំសម្លាប់សត្វល្អិត ផលិតផលដើម្បីលាងសម្អាត (សាប៊ូ ទឹកសាវ៉ែល) គ្រឿងសម្អាង ក្នុងអាងហែលទឹកធំៗ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]