ភ្នំពេញក្រោយពីសោនាដកម្មដ៏រន្ធត់ករណីបាក់រលំអគារ បានបញ្ចប់ស្លាប់មនុស្សជាច្រើនអ្នក បានធ្វើឲ្យអ្នកសិល្បៈទាំងប្រុស និងស្រី បាននាំគ្នាធ្វើការរៀបចំបញ្ចេញនូវចម្រៀងរៀបរាប់ ពីករណីដ៏រន្ធត់បំភ្លេចមិនបានមួយនេះជាបន្តបន្ទាប់ ដែលអត្ថន័យពិតជាកម្សត់ស្ទើរទប់ទឹកភ្នែកពុំបាន។

នាពេលនេះដែរ តារាចម្រៀងប្រុសលោកខេម បានធ្វើការចេញបទចម្រៀងបែបនេះភ្លាមៗ ជាមួយនឹងសម្លេងពីរោះ អត្ថន័យពិតជាក្តុកក្តួលជាមួយនឹងភាពសោកស្តាយបំផុត និងធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង។

ដោយសារតែសម្លេងពីរោះ គួបផ្សំនឹងអត្ថន័យដ៏សែនសោកសៅនេះ បានធ្វើឲ្យអ្នកស្តាប់ ជាមួយនឹងរូបភាពនៅក្នុងនោះ ពិតជាក្តុកក្តួលទៅតាមបទចម្រៀងយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះបទច្រៀង«អគារមច្ចុរាជ»នេះ ចេញត្រឹមរយៈពេលដ៏ខ្លី ក៏ប៉ុន្តែមានអ្នកចូលទស្សនារាប់ម៉ឺនដង។

ចំណែកឯការស៊ែរក៏ច្រើនមិនធម្មតា ស្របពេលដែលបទចម្រៀងមួយនេះទទួលបាន ការកោតសរសើរពីសំណាក់មហាជនជាច្រើន ជាពិសេសអ្នកលេងបណ្តាញសង្គម ព្រោះតែសម្លេងពីរោះរបស់លោក និងអត្ថន័យដ៏កម្សត់៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

តារាចម្រៀងខេម
តារាចម្រៀងខេម
តារាចម្រៀងខេម
បទ«អគារមច្ចុរាជ»
បទ«អគារមច្ចុរាជ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម