ភ្នំពេញ៖ កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពីតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពក្នុងផលិត LD កញ្ញា សាឡាត់ ស្រីឡាង បានបង្ហោះឲ្យដឹងពីដំណឹងថា លោក ងួន កែវពេជ្រពិសិដ្ឋ លាចាកលោក ធ្វើឲ្យអ្នកគាំទ្ររបស់ ខ្លួន ក៏ដូចជាមិត្តៗនៅក្នុងសង្គមសិល្បៈមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយលែងបានឃើញវីដេអូកំប្លែងៗរបស់ លោកទៀតហើយ។

ជាមួយគ្នានេះដែរ គេក៏សង្កេតមានបណ្ដាសិល្បករ សិល្បការិនីជាច្រើនបាននាំគ្នាសម្ដែងអារម្មណ៍សោកស្ដាយ ចំពោះការបាត់បង់យ៉ាងធំធេង ទៅកាន់ក្រុមគ្រួសាររបស់លោក ងួន កែវពេជ្រពិសិដ្ឋ ស្ទើរតែគ្រប់គ្នា។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ សពរបស់លោក ងួន កែវពេជ្រពិសិដ្ឋ ក៏មានរៀបចំធ្វើបុណ្យ៧ថ្ងៃទៅតាមប្រពៃណីសាសនារបស់ប្រជាជនខ្មែរ យើង អមទៅដោយទឹកមុខយ៉ាងក្រៀមក្រំ ពោរពេញទៅទឹកភ្នែកគ្រប់ៗគ្នា ទាំងក្នុងកម្មវិធីបុណ្យសពនោះ មានសភាពស្ងាត់ជ្រងំ តែម្ដង។

គួររម្លឹកផងដែរថា លោក ងួន កែវពេជ្រពិសិដ្ឋ បានទទួលមរណភាពដោយសារជំងឺដ៏កាចសាហាវ ដោយខ្លួន ខំលាក់បាំងការឈឺចាប់ម្នាក់ឯង មិនចង់ក្រុមគ្រួសារលំបាករហូតដល់ដំណាក់កាលចុងក្រោយ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖

បុណ្យ៧ថ្ងៃរបស់ ងួន កែវពេជ្រពិសិដ្ឋ
បុណ្យ៧ថ្ងៃរបស់ ងួន កែវពេជ្រពិសិដ្ឋ
បុណ្យ៧ថ្ងៃរបស់ ងួន កែវពេជ្រពិសិដ្ឋ
បុណ្យ៧ថ្ងៃរបស់ ងួន កែវពេជ្រពិសិដ្ឋ
បុណ្យ៧ថ្ងៃរបស់ ងួន កែវពេជ្រពិសិដ្ឋ
បុណ្យ៧ថ្ងៃរបស់ ងួន កែវពេជ្រពិសិដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]