កំពង់ចាមៈ នគរបាលបាន ឃាត់ខ្លួនយុវជន ម្នាក់ក្នុងបទថា  បានចាប់រំលោភក្មេងស្រីអាយុ១៤ ឆ្នាំម្នាក់ បាន សម្រេច កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៣ នៅចំណុចខ្ទមចាំចំការ ខាងជើងភូមិចំការគ ឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ ឡេះ សុក្រី អាយុ១៨ឆ្នាំមានមុខ របរ ជាកម្មករលាងរថយន្ត ស្នាក់នៅបណ្តោះអាសន្ន ភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់។មន្ត្រីនគរបាល បានឲ្យដឹងទៀតថា  មុនកើតហេតុ ជនសង្ស័យឈ្មោះ សុក្រី បានទូរស័ព្ទហៅក្មេងស្រីរងគ្រោះ អាយុ ១៤ឆ្នាំ មានទីលំនៅភូមិកើតហេតុ ឲ្យទៅជួបគ្នា នៅចំណុចខ្ទមចាំចំការ ហើយពេលជួបគ្នា ជនសង្ស័យបានធ្វើ សកម្ម ភាពចាប់រំលោភក្មេងស្រីរងគ្រោះបានសម្រេចតែម្តង ធ្វើឲ្យនារីរងគ្រោះសន្លប់ដេកជាមួយជនសង្ស័យនៅ ទីនោះ រហូតដល់ម៉ោង៣ ទាបភ្លឺឈានចូលថ្ងៃទី១៣ ខែគុម្ភៈ ទើបក្រុមគ្រួសារក្មេងស្រីរង គ្រោះបានទៅរកឃើញ និងបាន ប្តឹងសមត្ថកិច្ច ឲ្យចាប់ខ្លួនជន សង្ស័យនៅចំណុច កើតហេតុតែម្តង។

តាមការបំភ្លឺរបស់ ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា រយៈពេលកន្លះខែកន្លងទៅ នាងនិងជនសង្ស័យ បានស្គាល់គ្នា និងរាប់អានគ្នាធម្មតា ហើយមិនធ្លាប់មាន ប៉ះពាល់ ពាក្យសម្តីស្នេហានោះទេ លុះនៅថ្ងៃកើតហេតុ ឈ្មោះ សុក្រី បានទូរស័ព្ទហៅខ្លួន ឲ្យទៅជួបនៅចំណុច កើតហេតុ ស្រាប់តែទៅដល់ ជននោះក៏ចាប់នាងអោប ថើប និងយក ដៃខ្ទប់មាត់ធ្វើ សកម្មភាពចាប់រំលោភ សេពសន្ថវៈតែម្តង ។នារីរងគ្រោះបាន ឲ្យដឹងទៀតថា ខណៈ ជនសង្ស័យ កំពុងប្រព្រឹត្ត នាងបានខំរើបំរះដែរ ប៉ុន្តែរើពុំរួច ដោយជនសង្ស័យ ខ្ទប់មាត់ថប់ដង្ហើម រហូតសន្លប់បាត់ស្មារតី ដោយ មិនដឹងថា ជននោះរំលោភនាង ប៉ុន្មានដងនោះទេ រហូត ដល់ម៉ោង៣ទាបភ្លឺ ទើបសាច់ញាតិ របស់នាងមក រកឃើញ នាំនាងត្រឡប់មកផ្ទះវិញ។

ដោយឡែក ជនសង្ស័យឈ្មោះ សុក្រី បានបំភ្លឺមុខសមត្ថកិច្ចថា ខ្លួននិងនារីរងគ្រោះ បានស្គាល់ និងស្រឡាញ់ គ្នា អស់រយៈពែល៤ខែមកហើយ ។ហើយក្នុងរយៈពេល នោះ ខ្លួននិងនាង ធ្លាប់អោបថើបគ្នាផងដែរ។យុវជនដដែល នេះ បានឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុ ខ្លួនពិតជាបានទូរស័ព្ទហៅនារីរងគ្រោះទៅជួបគ្នា ពិតមែនហើយ បន្ទាប់ ពីបានជួបគ្នា ខ្លួននិងនាង បានអង្គុយសាសងគ្នា បានអោបថើបគ្នា និងបានរួមភេទជាមួយគ្នាបានម្តង ក៏នាំគ្នាដេកលង់ លក់នៅទីនោះទៅ។ លុះដល់ជិត ភ្លឺ សាច់ ញាតិរបស់នាងក៏មកទាន់ ហើយភ្លាម នោះ សាច់ញាតិ របស់ នារីនោះ បានឃាត់ខ្លួនប្រគល់ ឲ្យសមត្ថកិច្ចតែម្តង។

ក្នុងករណីខាងលើ ក្រោយពីបានស៊ើបអង្កេតនិងស្រាវជ្រាវ សមត្ថកិច្ចបានធ្វើសន្និដ្ឋានថា ជនសង្ស័យពិតជា បានធ្វើសកម្មភាពចាប់រំលោភនារី រងគ្រោះបានសម្រេច ពិតប្រាកដមែន ហើយបច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ច បានចងក្រងសំណុំរឿង ទៅតាមនិតិវិធី បញ្ជូនមកសាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការទៅតាមផ្លូវ ច្បាប់៕   

 

Photo by DAP-News

ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]