ភ្នំពេញ៖ ប្រហែលជាប្រិយមិត្ត បានស្គាល់រួចមកហើយ ពីតារាចម្រៀងប្រុស Orginal Song លោក ថេណា ដែលតែងតែទទួលបានការគាំទ្រ ពីសំណាក់ហ្វេនជាច្រើន មិនថាប្រុស ឬស្រី។ បទចម្រៀងជាច្រើន របស់តារាប្រុសរូបនេះ បានធ្វើឲ្យហ្វេន តែងតែស្តាប់ជារៀងរាល់ថ្ងៃ ព្រោះតែបទចម្រៀងរបស់លោក តែងតែត្រូវចិត្ត និងត្រូវជីវិតឯកជនយុវវ័យជាពេលបច្ចុប្បន្ន។

ក្នុងនោះ ស្ទាយ៍លេងខ្លួន របស់ថេណា ក៏ត្រូវបានគេចាត់ទុកថា ជាតារាចូលចិត្តលេងខ្លួនសាមញ្ញបំផុត រាល់ពេលលោក ទៅណាម្តងៗ ឬឡើងឆាកជាដើម។ ជាមួយគ្នានោះដែរ តារាប្រុសរូបនេះ តែងលេងខ្លួនធម្មតាៗ ដោយភាគច្រើន លោកស្លៀកពាក់ ជាមួយនឹងអាវយឺតធម្មតា តែប៉ុណ្ណោះ តែហ្វេន ពិតជាពេញចិត្ត ជាមួយនឹងស្ទាយ៍លេងខ្លួនរបស់លោកជាខ្លាំង បើទោះបីជាមើលទៅ សាមញ្ញ តែបង្កប់ភាពទាក់ទាញម្យ៉ាងផងដែរ។

គួរបញ្ជាក់ផងដែរថា ថេណា ជាតារាចម្រៀងប្រុស ឯករាជ្យម្នាក់ ដោយមិនចូលផលិតកម្មមួយណានោះឡើយ ចាប់តាំងពីមហាជនបានស្គាល់លោក ព្រោះលោក ចង់ប្រើជីវិតបែបនេះ ជាជាងចូលតារាពេញសិទ្ធិ ក្នុងផលិតកម្មណាមួយ។ ហើយអ្វីដែលកត់សម្គាល់ឃើញថា គឺរូបលោក អាចទាញប្រជាប្រិយភាពបានខ្លាំង មិនចាញ់តារាផ្សេងៗប៉ុន្មានទេ ជាមួយបទចម្រៀងរបស់លោក៕ 

ប៉ុន្តែពេលនេះ មើលស្ទាយ៍លេងខ្លួនសាមញ្ញៗ របស់ថេណ ទាំងអស់គ្នា៖

ថេណា
ស្ទាយ៍លេងខ្លួនសាមញ្ញរបស់ថេណា
ស្ទាយ៍លេងខ្លួនសាមញ្ញរបស់ថេណា
ស្ទាយ៍លេងខ្លួនសាមញ្ញរបស់ថេណា
ស្ទាយ៍លេងខ្លួនសាមញ្ញរបស់ថេណា
ស្ទាយ៍លេងខ្លួនសាមញ្ញរបស់ថេណា
ស្ទាយ៍លេងខ្លួនសាមញ្ញរបស់ថេណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថេណា