បរទេស៖ មិត្តៗយុវវ័យសម័យថ្មីភាគច្រើន ជាពិសេសគឺមិត្តៗនារីដែលនិយមចូលរួមតុបតែងខ្លួន លេងគ្រឿងMake Up តែម្តង ច្បាស់ណាស់ប្រាកដជាស្គាល់នូវ តារាស្រីកំពូលសម្រស់ និងជាសេដ្ឋីនីពាន់លានវ័យក្មេង ម្ចាស់កម្មសិទ្ធផ្តាច់មុខនូវគ្រឿងសម្អាងយក្សល្បីទូទាំងពិភពលោក Kylie Jenner ជាក់ជាមិនខាន។

ជាការពិតណាស់ ត្រឹមអាយុ២២ឆ្នាំ Kylie ទទួលបានភាពជោគជ័យយ៉ាងជោគជាំ មិនថាតែក្នុងមុខរបរជាអាជីពតារាម៉ូដែល និងជាអាជីពជាអ្នកជំនួញស្រីវ័យក្មេង ប្រឡូកក្នុងវិស័យគ្រឿងស្អាង ដែលជោគជ័យបំផុតគួរឲ្យស្ងើចសរសើរផងដែរ។

ដោយឡែក មិនថាយ៉ាងណា កាលពីថ្ងៃទី២៥កន្លងទៅម្សិលមិញនេះ សេដ្ឋីពាន់លានវ័យក្មេងរូបនេះ ក៏បានពញ្ញាក់អារម្មណ៍មហាជនជាខ្លាំង ជាមួយនឹងការតុបតែងខ្លួនបែបសាមញ្ញៗ បង្ហាញពីធាតុពិតរបស់នាង ដែលគ្រប់គ្នាមិនធ្លាប់បានឃើញពីមុនមក។

ដូចដែលប្រិយមិត្តបានជ្រាបហើយ កន្លងមកគ្រប់គ្នាធ្លាប់តែឃើញ Kylie បង្ហាញពីមុខមាត់ដ៏ស្រស់ស្អាតរបស់នាង ជាមួយនឹងស្ទាយ៍ផាត់មុខទាក់ទាញប្លែកៗ គួរឲ្យចង់យកស្ទាយ៍តាម ដោយឡែកស្រាប់តែម្សិលមិញនេះ នាងក៏បានបង្ហាញសភាពមុខមាត់ពិតរបស់នាង ដោយគ្មានផាត់មុខ និងថែមទាំងបានពាក់នូវវ៉ែនតាថែមទៀតផង ដែលខុសពីមុនដាច់ ធ្វើឲ្យគ្រប់គ្នាមិនសឹងតែមិនចង់ស្គាល់ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺបបូរមាត់ស្តើងពណ៌ផ្កាឈូករបស់នាងតែម្តង ដែលមើលទៅពិតជាគួរឲ្យស្រលាញ់មែនទែន។ 

មិនតែប៉ុណ្ណោះ បើមើលទៅកាន់ Kylie ពេលដែលអ្នកតុបតែងខ្លួនបែបនេះទៅ ក៏ស្រស់ស្អាតម្យ៉ាងផងដែរ និងមើលទៅឃើញក្មេងជាងរាល់ដងថែមទៀតផង៕

Kylie Jenner ពេលតុបតែងខ្លួន
Kylie Jenner ពេលតុបតែងខ្លួន
Kylie Jenner ពេលតុបតែងខ្លួន
Kylie Jenner ពេលតុបតែងខ្លួន
Kylie Jenner ពេលតុបតែងខ្លួន
Kylie Jenner ពេលអត់តុបតែងខ្លួន
Kylie Jenner ពេលអត់តុបតែងខ្លួន
Kylie Jenner ពេលអត់តុបតែងខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]