ភ្នំពេញ៖ ក្រុមហ៊ុន Vivo នឹងប្រកាសបង្ហាញនូវបច្ចេកវិទ្យាច្នៃប្រឌិតជាច្រើនចុងក្រោយបំផុត (cutting-edge innovations) របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) នៅក្នុងទីក្រុងស៊ាងហៃ ក្នុងឆ្នាំ២០១៩ នេះ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការចែកចាយនូវបទពិសោធន៍ដ៏ល្អឥតខ្ចោះនៅក្នុងសករាជនៃបច្ចេកវិទ្យា 5G របស់ខ្លួននោះ។ 

នៅក្នុងយុទ្ធសាស្រ្តនៃពាក្យថា “Intelligent Connectivity” ក្នុងព្រឹត្តិការណ៍ MWC នៅក្នុងឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Vivo ក៏ធ្វើការបង្ហាញនូវឧបករណ៍ឆ្លាតវៃជាច្រើនរបស់ខ្លួន និងកម្មវិធីដែលដំណើរការនូវបច្ចេកវិទ្យា 5G រួមជាមួយនឹងបច្ចេកវិទ្យាថ្មីជាច្រើនទៀតដែលនេះបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននេះក្នុងការពង្រឹងទៅលើបទពិសោធន៍ជំនាន់មុនព្រឹត្តិការណ៍ MWC នៅទីក្រុងសៀងហៃឆ្នាំ២០១៩ នេះ ក្រុមហ៊ុន vivo ក៏ប្រកាសបង្ហាញនូវយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការពន្លឿនទៅលើភាពច្នៃប្រឌិតជាច្រើនទៅលើឧបករណ៍ឆ្លាតវៃ និងកម្មវិធីជាច្រើនសម្រាប់សករាជថ្មីនៃបច្ចេកវិទ្យា 5G នេះ។ 

ផ្អែកទៅលើស្មាតហ្វូនជាច្រើន ដែលដំណើរការនូវបច្ចេកវិទ្យា 5G ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រកាសបង្ហាញនូវយុទ្ធសាស្រ្តថ្មីរបស់ខ្លួនក្នុងការពង្រីកទៅលើឧបករណ៍ 5G របស់ខ្លួនដូចជា វ៉ែនតា AR glasses, smart watches, smart headphones និងជាច្រើនទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា Vivo ក៏នឹងធ្វើការសម្របខ្លួនជាមួយនឹងមុខងារ multi-device, multi-application និង multi-scenario នៅក្នុងការអភិវឌ្ឍន៍របស់ខ្លួន ដើម្បីបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់ជាច្រើនក្នុងការតភ្ជាប់ជាមួយនឹងពិភពឌីជីថល និងពិភពជាក់ស្តែងនៃពិភពលោក និងការផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែអស្ចារ្យគ្មានគូប្រៀបតាមរយៈឧបករណ៍ Vivo 5G ទាំងនេះ។

vivo 5G

លោក Spark Ni អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន vivo បាននិយាយថា៖

«យុទ្ធសាស្រ្តរបស់ក្រុមហ៊ុន vivo គឺតែងតែធ្វើការអភិវឌ្ឍន៍ទៅលើផលិតផលដែលមានភាពច្នៃប្រឌិតសម្រាប់ផ្តល់នូវបទពិសោធន៍ដ៏ល្អឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់ជាមួយនឹងឧបករណ៍ឆ្លាតវៃ និងសេវាកម្មឆ្លាតវៃជាច្រើនទៀត ដែលជាអាជីវកម្មស្នូលរបស់យើងនោះ។ យើងសង្ឃឹមថា ជាមួយនឹងការប្រកាសបង្ហាញនូវយុទ្ធសាស្រ្តថ្មី និងភាពច្នៃប្រឌិតខ្ពស់នេះ យើងអាចធ្វើការពង្រឹងទៅលើគុណភាពនៃការរស់នៅរបស់មនុស្ស និងសង្គមជាតិទាំងមូលតែម្តង»។

ស្មាតហ្វូន 5G ដំបូងបំផុតរបស់ក្រុមហ៊ុន vivo នឹងអាចរកទិញបាននៅក្នុងត្រីមាសទី ៣ ឆ្នាំ២០១៩ បន្ទាប់ពីការបង្ហាញនូវវត្តមាននៃស្មាតហ្វូនស៊េរីថ្មី vivo NEX 5G កាលពីពេលមុននេះ ក្រុមហ៊ុន vivo ឈានដល់កម្រិតមួយទៀត គឺការអភិវឌ្ឍន៍ទៅលើស្មាតហ្វូន 5G ផ្សេងទៀត។ នៅក្នុងព្រឹត្តិការណ៍ MWC នៅសៀងហៃនេះ ក្រុមហ៊ុន vivo ដាក់បង្ហាញនូវស្មាតហ្វូន 5G ដំបូងបំផុតរបស់ខ្លួន ដែលអាចរកទិញបាននៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ នេះ។ ផ្អែកទៅលើបណ្តាញ 5G network និងស្មាតហ្វូន 5G នេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះនឹងធ្វើការប្រកាសបង្ហាញនូវកម្មវិធី 5G applications ជាច្រើនផងដែររួមមាន 5G Cloud Game, 5G Screen Mirroring និង 5G EasyShare និងសេវាកម្មឆ្លាតវៃជាច្រើនទៀតសម្រាប់ប្រើប្រាស់។

ឧទាហរណ៍ 5G Cloud Game ដែលដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ MWC នេះមិនទាន់ដំណើរការនៅលើស្មាតហ្វូនរបស់ខ្លោននៅឡើយទេ ប៉ុន្តែនៅលើ Cloud តាមរយៈបណ្តាញ 5G networkដែលមានល្បឿនកម្រិតខ្ពស់លឿនមែនទែន។ តាមរយៈនូវសេវាកម្ម Cloud Render នេះ វីដេអូ និងសម្លេងអាចធ្វើការស្ទ្រីមបានយ៉ាងលឿនតាមរយៈឧបករណ៍នេះ។ តាមរយៈការផ្លាស់ប្តូរពីឧបករណ៍នេះទៅជា Cloud នោះ អ្នកប្រើប្រាស់ជាច្រើនអាចរីករាយជាមួយនឹងគុណភាពរូបភាពនៅក្នុងកម្រិតច្បាស់ខ្ពស់បំផុតនិងបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យថែមទៀត។ សម្រាប់ម៉ូដែលនេះក៏អាចដំណើរការជាមួយនឹង 5G Screen Mirroring និង 5G EasyShare ផងដែរ។ អ្នកប្រើប្រាស់ជាច្រើនលែងត្រូវការទាញយកកម្មវិធី Applications តាមបែបបូរាណទៀតហើយជាមួយនឹងជំនួយថ្មីនៃសេវាកម្ម 5G នេះ។

vivo AR Glass: វិធីសាស្រ្តថ្មីនៃការទំនាក់ទំនងនៃបច្ចេកវិទ្យា AR នៅក្នុងសករាជ 5G

ក្រុមហ៊ុន vivo ក៏បង្ហាញនូវវ៉ែនតាដំបូងបំផុតរបស់ខ្លួនគឺ vivo AR Glass នៅក្នុងព្រឹត្តិការណ៍ MWC នៅទីក្រុងសៀងហៃឆ្នាំ២០១៩ នេះដែលធ្វើការទ្រទ្រង់ទៅលើ dual-screen display និងបច្ចេកវិទ្យា 6DoF Technology ថែមទៀតផង។ បន្ទាប់ពីការតភ្ជាប់ជាមួយនឹងស្មាតហ្វូន 5G នេះ អ្នកប្រើប្រាស់ជាច្រើននឹងទទួលបាននូវបទពិសោធន៍នៃការប្រើប្រាស់កម្មវិធីជាច្រើនដូចជា mobile office, AR games, 3D high-definition video, facial recognition និង object recognition ដែលជាផ្នែកមួយនៃវ៉ែនតា Vivo AR Glass នេះថែមទៀត។

នៅពេលដែល វ៉ែនតា Vivo AR Glass នេះបង្កើតនូវមាតិកា Content ជាច្រើននោះ ស្មាតហ្វូន 5G នេះនឹងដំណើរការមុខងារធ្វើការជាអ្នកគ្រប់គ្រងដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនធ្វើការផ្លាស់ប្តូរ និងជ្រើសរើសនូវកម្មវិធី Applications ។ ឧទាហរណ៍ នៅពេលដែលអ្នកលេងហ្គេមនោះ ស្មាតហ្វូននេះនឹងក្លាយជា Console វិញ។ នេះគឺជាកន្លែងសម្រាប់ធ្វើការផ្លាស់ប្តូរទៅលើ mobile office setting ហើយស្មាតហ្វូននេះនឹងក្លាយជា Keyboard វិញ។ សម្រាប់ប្រភេទនៃកម្មវិធី Applications ដែលទ្រទ្រង់នៅលើវ៉ែនតា Vivo AR Glass នេះគឺមានដូចជា mobile game, mobile office, 5G theatre, facial recognition និង object recognition។

vivo AR Glass

ឧស្សាហកម្មឈានមុខគេ Vivo Super FlashCharge 120W ដែលបញ្ចូលថាមពលថ្ម ៥ នាទីបាន ៥០%

បច្ចេកវិទ្យា vivo Super FlashCharge 120Wនេះ គឺជារបកគំហើញនៃបច្ចេកវិទ្យាច្នៃប្រឌិតខ្ពស់ដែលមានការបង្ហាញនៅក្នុងព្រឹត្តិការណ៍ MWC នៅទីក្រុងសៀងហៃនេះ ហើយនេះ គឺជាបច្ចេកវិទ្យាដំបូងបំផុតនៅក្នុងឧស្សាហកម្មនេះដែលប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្ម 120W ultra-high power charging នោះ។ បច្ចេកវិទ្យា Super FlashCharge 120W នេះគឺជាបច្ចេកវិទ្យាថ្មីដែលប្រើប្រាស់នូវខ្សែ Type-C ធ្វើការបញ្ចូលថាមពលថ្មដល់ទៅ 120W ultra-high power charging (20V/6A) ។ តាមការពិសោធន៍នោះនោះ បច្ចេកវិទ្យា Vivo Super FlashCharge 120W បញ្ចូលថាមពលថ្មទំហំ 4,000mAh ត្រឹមតែ ៥ នាទីគឺបានរហូតដល់ទៅ ៥០% ហើយវាបញ្ចូលថាមពលថ្មនេះពេញនៅក្នុងរយៈពេលត្រឹមតែ ១៣ នាទីប៉ុណ្ណោះ៕

Vivo Super FlashCharge 120W

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]