សឹង្ហបុរី៖ កញ្ញា ណាក់ ស្រីណា ត្រូវបានគេចាត់ទុកជា តារាស្រីមួយរូប ដែលមានរូបសម្រស់ស្រស់ស្អាតតាមបែបធម្មជាតិ សាកសមជា នារីខ្មែរយ៉ាងខ្លាំង។

មួយរយៈចុងក្រោយនេះ ស្រីណា ហាក់បីដូចជា ទទួលបានភាពកាក់កប ជាមួយអាជីពជា តារាថតម៉ូត ឲ្យសម្អាងការ នានាផងដែរ។ ស្រាប់តែ ថ្មីៗនេះ តាមរយៈបណ្ដាញសង្គមរបស់ណាក់ ស្រីណា បានបង្ហោះរូបភាព ជាច្រើនសន្លឹក បង្ហាញពីដំណើរកម្សាន្ត ជំុគ្នាជាមួួយគ្រួសារ នៅលើទឹកដី សឹង្ហបុរីឯណោះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ឆ្លៀតពេលដំណើរកម្សាន្តនោះដែរ ណាក់ ស្រីណា ក៏ត្រូវបានបងប្អូនSurprise ថ្ងៃខួបកំណើត មុនដល់ទៅមួយខែ។ លើសពីនេះ ដំណើរកម្សាន្តជាក្រុមលើកនេះ មានលក្ខណៈបែ្លកត្រង់ថា មានទាំងអ្នកខ្លះ តុបតែងខ្លួនក្នុងសម្លៀកបំពាក់ ចងក្បិនបែបខ្មែរ ទៀតផង។

បន្ថែមពីនេះ ណាក់ ស្រីណា ត្រូវបានប្រិយមិត្តជាច្រើន ពោលពាក្យសរសើរ ថា​ជាកូនស្រីមួយរូប ដែលប្រកបដោយ កត្តញូធម៌ ព្រោះថា បើទោះបីជា មានភាពមមាញឹកជាមួយការងារបែបណា ក៏រូបនាង បានឆ្លៀតពេលវេលា សម្រាប់នាំក្រុមគ្រួសារដើរកម្សាន្តនៅ ក្រៅប្រទេសដែរ៕ 

ណាក់ ស្រីណា
ណាក់ ស្រីណា
ណាក់ ស្រីណា
ណាក់ ស្រីណា និងក្រុមគ្រួសារ
ណាក់ ស្រីណា និងក្រុមគ្រួសារ
ណាក់ ស្រីណា និងក្រុមគ្រួសារ
ណាក់ ស្រីណា
ណាក់ ស្រីណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាក់ ស្រីណា