(ព្រះសីហនុ)៖ ករណីឧបទ្ទវហេតុបាក់រលំអគារកំពស់៧ជាន់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបណ្តាលឲ្យមានមនុស្សសរុបចំនួន៥៤នាក់រងគ្រោះ ក្នុងនោះស្លាប់ចំនួន ២៨នាក់ (ស្រី០៤នាក់) និងរងរបួសចំនួន២៦នាក់ (ស្រី០២នាក់)។

ជាការកត់សំគាល់ឃើញថា ភោជនីយដ្ឋានរបស់ជនជាតិជប៉ុនម្នាក់ ក៏ត្រូវបានខូចខាតទាំងស្រុង ដោយត្រូវអគារបាក់រលំលើផងដែរ។ ហាងជនជាតិជប៉ុនមួយរូប ដែលមានរបងក្បែរកន្លែងកើតហេតុ បានខូចខាតទាំងស្រុង ព្រោះតែការបាក់អគារនោះតែជាសំណាងល្អមិនមានអ្នកនៅក្នុងហាងនោះទេ។

ជនជាតិជប៉ុនរូបនោះមានឈ្មោះ Tomotaka Arai មានភរិយា និងកូនប្រុសម្នាក់ ជាម្ចាស់ភោជនីយដ្ឋាន Kukai និងឈ្មោះ ក្រូច សុធា មាន ភរិយា និងកូនម្នាក់ ជាបុគ្គលិកហាង ក៏មិនមានគ្រោះថ្នាក់អ្វីឡើយ ពោលគឺបានរួចផុតជីវិត បន្ទាប់ពីអគារដែលមានរបងជាប់គ្នាបានបាក់រលំសង្កត់មកលើភោជនីយដ្ឋាន។

សម្រាប់ហេតុការណ៍នោះ គេមិនទាន់ដឹងថាតើម្ចាស់ហាងដែលជាជនជាតិជប៉ុនរូបនេះ នឹងទទួលបានសំណងអ្វីនោះឡើយ ដោយសារការខូចខាតក៏មានច្រើនផងដែរ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]