ហ្វីលីនពីន៖ បុរសវ័យ១៨ឆ្នាំម្នាក់បានស្លាប់ ដោយសារម៉ាស៊ីនកិនសាច់ នៅក្នុងរោងចក្រផលិតសាច់ក្រកមួយកន្លែង នៃប្រទេសហ្វីលីពីន។

តាមប្រភពបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះថា Jormar Jungco។ បុគ្គលិកដែលធ្វើការនៅទីនោះ បានប្រទះឃើញសាកសព ដោយជើងទាំងពីរបាស និងពាក់កណ្ដាលខ្លួនជាប់ទៅក្នុងម៉ាស៊ីនកិនសាច់ក្រក។ ត្រូវបានគេសន្និដ្ឋានថា ជនរងគ្រោះបានដាក់ដៃចូលទៅជិតម៉ាស៊ីនកិនសាច់ ខណៈពេលម៉ាស៊ីនកំពុងដំណើរការ បណ្ដាលឲ្យម៉ាស៊ីនទាញផ្នែកខាងលើនៃដងខ្លួនចូលទៅក្នុងម៉ាស៊ីន។ ហេតុការណ៍នោះបានកើតឡើងក្នុងអំឡុងម៉ោង ៧:៣០នាទីព្រឹក និងបានគេប្រទះឃើញក្នុងអំឡុងម៉ោង ៨:០០នាទីព្រឹកក្នុងថ្ងៃដដែល។

បុគ្គលិកនៅទីនោះបានឲ្យដឹងថា Jungco ទើបតែចូលធ្វើការបានពីរអាទិត្យ ហើយនៅក្នុងថ្ងៃកើតហេតុ ជនរងគ្រោះគឺនៅម្នាក់ឯង។

អ្នកស្រី Joselor Jaleco ត្រូវជាម្ចាស់ក្រុមហ៊ុនរោងចក្របានឲ្យដឹងដែរថា ជនរងគ្រោះជាមនុស្សល្អ និងខិតខំក្នុងការធ្វើការណាស់។ អ្នកស្រីក៏បានដាស់តឿន ជនរងគ្រោះច្រើនដងហើយ កុំឲ្យដាក់ដៃនៅជិតម៉ាស៊ីនកិនសាច់។ គួរបញ្ជាក់ដែរថា លោកស្រីបានផ្ដល់ប្រាក់មួយចំនួនទៅឲ្យក្រុមគ្រួសារសព ដើម្បីធ្វើបុណ្យសំរាប់ជនរងគ្រោះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ជនរងគ្រោះបានស្លាប់ក្នុងម៉ាស៊ីនកិនសាច់
ជនរងគ្រោះបានស្លាប់ក្នុងម៉ាស៊ីនកិនសាច់
បុរសម្នាក់កំពុងយកសាកសពចេញពីម៉ាស៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]