ថៃ៖ បច្ចុប្បន្ននៅក្នុងសង្គមសិល្បៈថៃ មិនខ្វះតារាល្បីៗនោះទេ ក៏ប៉ុន្តែគ្រាន់តែប្រជាប្រិយភាពរបស់តារាទាំងនោះ ត្រូវឡើងចុះពឹងផ្អែកលើការងារសម្តែងខ្សែភាពយន្តរបស់ពួកគេតែប៉ុណ្ណោះ។

ដូច្នេះហើយ ថ្ងៃនេះសូមនាំប្រិយមិត្តអ្នកអានមកដឹងពីប្រជាប្រិយភាពរបស់តារាស្រី ៦ ដួង ដែលកំពុងឡើងកូដខ្លាំង ព្រោះថាត្រឹមតែរយៈពេលជាងកន្លះឆ្នាំប៉ុណ្ណោះ ពួកគេបានទទួលចំណាប់អារម្មណ៍ដូចបាក់ទំនប់ពីសំណាក់អ្នកគាំទ្រ ជាមួយរឿងភាគល្បីៗ ដែលពួកគេសម្តែង៕

កុំឲ្យខាតពេលយូរ ចង់ដឹតតារាស្រីរូបណាខ្លះ កំពុងមានសន្ទុះប្រជាប្រិយភាព តោះតាមដានខាងក្រោម៖

១. នាង Mai Charoenpura

ទោះផ្អាកការសម្តែងយូរឆ្នាំក៏ដោយ គ្រាន់តែនាង Mai វិលត្រលប់មកសម្តែងក្នុងរឿង “អន្លង់កម្ម” ឬ “Krongkam” ជាតួអង្គ យាយយ៉យភ្លាម នាងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកគាំទ្រ។ 

Mai Charoenpura

២. នាង Bella Ranee

តារាស្រីរូបនេះល្បីឈ្មោះយូរមកហើយ ក៏ប៉ុន្តែរាប់ចាប់ពីឆ្នាំ ២០១៩ នេះ នាងកំពុងទទួលបានប្រជាប្រិយភាពខ្លាំងមិនខុសពីនាង Mai នោះទេ ក្រោយសម្តែងជាតួអង្គនាង Renu ក្នុងរឿង “អន្លងកម្ម” ឬ “Krongkam”។ 

Bella Ranee

៣. នាង Kimmy Kimberley

ត្រឹមកន្លះឆ្នាំនៃ ២០១៩ ប៉ុណ្ណោះ Kimberley ទទួលការគាំទ្រយ៉ាងខ្លាំង ក្រោយសម្តែងក្នុងរឿង “Thong Aek Mor Yah Tah Chalong”។ 

Kimmy Kimberley

៤. នាង Baifern Pimchanok

ជាមួយនឹងការសម្តែងជាតួអង្គរសជាតិថ្មី ដែលនាងមិនធ្លាប់ពីមុនមកក្នុងរឿង “Bai Mai Tee Plid Plew” នាង Baifern កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង។ 

Baifern Pimchanok

៥. នាង Fern Nopjira

Fern កំពុងក្លាយជាតារាស្រីកំពូលប្រចាំប៉ុស្តិ៍ ONE 31 ហើយ ក្រោយរូបនាងសម្តែងក្នុងរឿង “Huajai Sila”។ 

Fern Nopjira

៦. នាង Pear Pitchapa

ត្រឹមជាតួរងក្នុងរឿង “អន្លង់កម្ម” ឬ “Krong Kam” មែន តែដោយសារតែការសម្តែងដ៏ល្អឥតខ្ចោះ នាង Pear ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]