រាជធានីភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូឌ្រីមសេ១២៥ ស៊េរី២០០៦ ពណ៌ខ្មៅ មួយគ្រឿង ទៅបុកក្បាលព្រួញចែកផ្លូវ បណ្តាលឲ្យដួលបែកមុខ បែកមាត់រងរបួសធ្ងន់ ចំណែកទ្រូងថ្មចែក ផ្លូវមិនមានរងការខូចខាតទេ។ គ្រោះថ្នាក់នេះកើតឡើងកាលពី វេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ កុម្ភៈ ២០១៣ តាមបណ្តោយមហាវិថីម៉ៅសេទុងកែងមហាវិថីព្រះមុនីរ៉េត នៅចំណុចស្តុបផ្សារដើមគ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

នារីរងគ្រោះឈ្មោះសម្បត្តិ ស្រីរ័ត្ន អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិព្រែកក្រប៉ៅ២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឲ្យដឹងថា មុនពេលកើតហេតុនាងបានជិះម៉ូតូឌ្រីមសេ១២៥ ស៊េរី២០០៦ ពណ៌ខ្មៅ មកហូបបង្អែមរួចជិះម៉ូតូត្រឡប់ទៅផ្ទះវិញតាមមហាវិថីម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើមិនដឹងមូលហេតុអី ស្រាប់តែជិះទៅបុកក្បាលព្រួញចែកផ្លូវ បណ្តាលឲ្យដួលបែកមុខបែកមាត់ របួសធ្ងន់ ចំណែកទ្រូងថ្មចែកផ្លូវមិនមានរងការខូចខាតទេ ។

ក្រោយពេលកើតហេតុនារីរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅគ្លីនិកឯកជនមួយ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅខណ្ឌចំការមន ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]