អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona កំពុងតែព្យាយាមក្នុងការនាំយកខ្សែការពាររបស់ក្លិប Manchester United គឺកីឡាករ Victor Lindelof

កីឡាករ Lindelof

អ្នកចាត់ការទូទៅ Barcelona លោក Ernesto Valverde ចង់បង្វែរទិសដៅមកកាន់ Lindelof ក្រោយបរាជ័យក្នុងការនាំយកខ្សែការពារជម្រើសជាតិហូឡង់កីឡាករ Matthijs de Ligt។ បើតាមកាសែតអេស្ប៉ាញ Mundo Deportivo បានឲ្យដឹងថាក្លិបជើងឯក La Liga រដូវកាលនេះបានទាក់ទងទៅក្លិបបិសាចក្រហមតាំងពីដើមខែនេះមកម្ល៉េះជុំវិញបញ្ហាផ្ទេរ Lindelof។ 

លោក Ernesto Valverde

កីឡាករជម្រើសជាតិស៊ុយអែត Lindelof បានចំណាយពេលពីររដូវកាលហើយនៅ Old Trafford ក្រោយផ្លាស់ចេញពី Benfica ក្នុងឆ្នាំ២០១៧ ជាមួយតម្លៃខ្លួន ៣១លានផោន។ គេនៅចាំបានថាពេលនោះ Barcelona ក៏ជាតួអង្គប្រជែងមួយនឹង Man Utd ក្នុងការទិញ Lindelof ផងដែរក្រោយ Barcelona ទិញបានមិត្តរួម Benfica របស់គេកីឡាករ Nelson Semedo នាពេលនោះ។ 

កីឡាករ Lindelof

យ៉ាងណាមិញក្លិបដែលមានមូលដ្ឋាននៅទីក្រុង Manchester បានបញ្ជាក់យ៉ាងច្បាស់ទៅ Barcelona ថាកីឡាករ Lindelof មិនមែនសម្រាប់លក់ទេ ប៉ុន្តែក្លិបអ្នកមានបុណ្យនៅតែបន្តចង់បាន ហើយពួកគេជឿថាការបានលេងនៅ Champion League របស់ Barcelona នឹងអាចអន្ទងចិត្តរបស់ Lindelof មកចូលរួមជាមួយខ្លួនបាននៅរដូវកាលក្រោយ៕

ប្រភព៖ Mirrior  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]