កូរ៉េខាងត្បូង ៖ ថ្មីៗនេះ សារព័ត៌មានកូរ៉េបានចេញផ្សាយថា តារាសម្តែងប្រុសដ៏ល្បី គឺលោក Kim Soo Hyun នឹងត្រូវបានរំសាយចេញពី ភារកិច្ចយោធាជាផ្លូវការហើយ នៅថ្ងៃទី ១ខែកក្កដា សប្ដាហ៍ក្រោយនេះ។

ដំណឹងនេះបានធ្វើឲ្យហ្វេនៗ ក៏ដូចជាអ្នកនិយមតាមដានរឿងភាគកូរ៉េ រំភើបចិត្តយ៉ាងខ្លាំង ដោយសារតែបាត់មុខ កម្លោះសង្ហាបណ្ដូលចិត្តម្នាក់នេះ ពីកញ្ចក់ទូរទស្សន៍ អស់រយៈពេលជិត ២ឆ្នាំទៅហើយ។

គួរបញ្ជាក់ផងដែរថា Kim Soo Hyun បានចូលទៅបម្រើកងទ័ព តាំងពីខែតុលាឆ្នាំ ២០១៧មកម្ល៉េះ ប៉ុន្តែការវិលត្រឡប់មកវិញរបស់លោក នៅដើមខែកក្កដាខាងមុខនេះ លោកមានបំណងចង់រៀបចំយ៉ាងស្ងប់ស្ងាត់ ចៀសវាងបង្កការរំខានដល់ ក្រុមទាហានដទៃទៀត ដែលទើបតែបញ្ចប់ភារកិច្ច ដូចជារូបលោក៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Kim Soo Hyun
រូបភាព Kim Soo Hyun
រូបភាព Kim Soo Hyun
រូបភាព Kim Soo Hyun
រូបភាព Kim Soo Hyun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]