អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United បានសម្លឹងឃើញ កីឡាករខ្សែប្រយុទ្ធជម្រើសជាតិបារាំងដែលកំពុងប្រកបអាជីពនៅ Sevilla គឺ Ben Yedder ដើម្បីមកជំនួសបើសិនជា Lukaku ចាកចេញ។

កីឡាករ Ben Yedder

ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិកត្រូវបានគេដឹងថាកំពុងតែមានទំនាក់ទំនងយ៉ាងស្អិតរមួតក្នុងការផ្ទេរទៅលេងនៅទឹកដីអ៊ីតាលី ជាមួយក្លិប Inter Milan ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Conte ខណៈភ្នាក់ងារផ្ទាល់របស់កីឡាកររូបនេះបាននិយាយថា Lukaku នឹងចាកចេញពីទឹកដី Old Trafford។ 

កីឡាករ Lukaku

ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះលោក Ole Gunnar Solskjaer បានសម្លឹងឃើញកីឡាករ Ben Yedder យកមកជំនួស Lukaku។ កីឡាករ Ben Yedder បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោនៅអេស្ប៉ាញដោយទាត់ចូលទី៣០គ្រាប់ ក្នុងការបង្ហាញខ្លួន៥១ប្រកួតជាមួយ Sevilla កាលពីរដូវកាលមុន។ ចំពោះតម្លៃខ្លួនរបស់កីឡាករវ័យ២៨ឆ្នាំរូបនេះ គឺប្រមាណជា ៣៦លានផោនដើម្បីទិញផ្ដាច់ពី Sevilla។ 

កីឡាករ Ben Yedder (អាវខ្មៅ)

Ben Yedder ធ្លាប់បានសារភាពថាខ្លួនពេញចិត្តនឹងការធ្វើការងារធំ។ “ខ្ញុំមានក្ដីស្រមៃលេងនៅកម្រិតកំពូល ជាមួយក្លិបធំនៅលើលោកហើយក្លាយខ្លួនជាកំពូលកីឡាករម្នាក់” សម្ដីរបស់ Ben Yedder ។

កីឡាករ Ben Yedder

គួរបញ្ជាក់ផងដែរថា ក្រៅពីក្លិបបិសាចក្រហម Manchester United ខ្សែប្រយុទ្ធជួយឲ្យបារាំងឈ្នះពាន World Cup ម្នាក់នេះក៏ទទួលបានការចាប់អារម្មណ៍ពីក្លិបធំៗផ្សេងទៀតដែរដូចជា ក្លិបអ្នកមាននៅបារាំង PSG និងក្លិបអ្នកមានបុណ្យ Barcelona។

ប្រភព៖ The Sun 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]