យោងតាមគេហទំព័រ  Daily Mail បុរសម្នាក់ បានធ្វើទារុណកម្មយ៉ាង ឃោឃៅលើកូនស្រីបង្កើតរបស់ខ្លួន ចំនួនពីរនាក់ រហូតបណ្តាលអោយ មានម្នាក់ស្លាប់ បាត់បង់ជីវិត ម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។

បុរសជាឪពុកត្រូវបានគេដឹងថា មានឈ្មោះ Hamad Saoud al Sherawi អាយុ ២៩ឆ្នាំ។ ចំណែកកូនស្រីដែលត្រូវ ឪពុកធ្វើទារុណកម្មនោះមាន ឈ្មោះ Wadeema al Sherawi អាយុ ៨ឆ្នាំ និងកូនស្រីម្នាក់ទៀតឈ្មោះ Mira អាយុ ៧ឆ្នាំ។

ប៉ូលីសបានអោយដឹងថា ក្មេងស្រីឈ្មោះ Wadeema ត្រូវបាន ឪពុកបង្អត់អាហារ និងឃុំនៅក្នុងបន្ទប់ បណ្តាលអោយនាងញុំាលាមករបស់ខ្លួនឯង ក្រោយមកនាងក្អួតចង្អោរ ហើយបាន ស្លាប់នៅថ្ងៃបន្ទាប់។ លើសពីនេះ សាកសពរបស់នាង ថែមទាំងត្រូវបានឪពុក បោះចោលនៅវាលខ្សាច់ទៀតផង។ ចំណែកក្មេងស្រីរងគ្រោះម្នាក់ទៀត ឈ្មោះ Mira ត្រូវមិត្តស្រីរបស់ឪពុកឈ្មោះ ឈ្មោះ Al Anood al Ameri អាយុ ២៧ឆ្នាំ ធ្វើទារុណកម្ម ដោយយកឆ្នាំងអុត និង បារី មកដាក់លើខ្លួនរបស់ក្មេងស្រី។  ប៉ូលីស និយាយបន្តទៀតថា ក្រៅពីនេះ ឪពុកឃោឃៅព្រមទាំងមិត្តស្រី ថែមទាំង បានយកទឹកក្តៅកំពុងពុះ មកស្រោចទៅលើក្មេងស្រីទាំងពីរនាក់ទៀតផង។

នៅថ្ងៃនេះ តុលាការនៅ Dubai បានសម្រេច ប្រកាសអោយ បុរសជាឪពុក ត្រូវកាត់ទោសស្លាប់ ចំនែកមិត្តស្រីរបស់បុរសនោះ ត្រូវបានកាត់ទោសអោយ ជាប់គុកអស់មួយជីវិត ។






ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]