កូរ៉េខាងត្បូង៖ នាពេលបច្ចុប្បន្ននេះ តារាចម្រៀងស្រី Lisa សមាជិកក្រុមចម្រៀងល្បីឈ្មោះ លំដាប់ថ្នាក់ពិភពលោក BLACKPINK កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា ពីសំណាក់មហាជន ជាមួយនឹងទេពកោសល្យសិល្បៈពីកំណើតរបស់នាង ក៏ដូចជារូបសម្រស់ដ៏លេចធ្លោពីធម្មជាតិផងដែរ។

ជាការពិតណាស់ បច្ចុប្បន្ននេះ Lisa បានក្លាយទៅជាប្រធានបទក្តៅ នៅបណ្តាញទំនាក់ទំនងសង្គម Weibo ដោយមានមនុស្សរាប់ពាន់រាប់ម៉ឺននាក់ ឆែកស្វែងរកឈ្មោះនាងជារៀងរាល់ថ្ងៃ និងថែមទាំងបានលើកយកនូវប្រធានបទ សម្រស់និងភាពលេចធ្លោ ក៏ដូចជាប្រធានបទជាច្រើនផ្សេងទៀត ដែលមានទាក់ទងទៅនឹង Lisa មកជជែកវែកញែកគ្នាជារៀងរាល់ថ្ងៃ នៅលើបណ្តាញសង្គមថែមទៀតផងដែរ។

មិនតែប៉ុណ្ណោះ Lisa ក៏ត្រូវបានប្រិយមិត្តគាំទ្រជាច្រើន បានលាន់មាត់កោតសរសើរពីសម្រស់ធម្មជាតិរបស់នាងថែមទៀតផង ដោយថាបើទោះបីជានាងមានរូបរាងស្គមបន្តិចក៏ពិតមែន ប៉ុន្តែមុខរបស់នាងមានលក្ខណៈប៉ោង មានសាច់គួរឲ្យស្រលាញ់ និងជាពិសេសនៅពេលដែលនាងញញឹម ឬក៍ថតរូបម្តងៗគឺអាចនិយាយបានថា ពិតជាស៊ីកាមេរ៉ាឃើញទម្រង់មុខយ៉ាងពេញស្រស់ស្រាយតែម្តង ដោយមិនចាំបាច់ប្រើកម្មវិធី កែរូប Photoshop អ្វីនោះឡើយ។ 

លើសពីនេះទោទៀត រូបរាងរបស់Lisa ទោះចង់ស្លៀកសម្លៀកបំពាក់បែបណា ជាប្រភេទអាវធំរលុង អាវមនុស្សប្រុស អាវរឹបរាង ឈុតស៊ិចស៊ីអ្វីក៏ដោយ ក៏មើលទៅសាកសមឥតខ្ចោះ ស្រស់ស្អាតទាំងអស់ផងដែរ៕   

Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]