អាមេរិក៖ នៅក្នុងរឿង Avengers: Endgame ឈុតចុងក្រោយគឺ Tony Stark លះបង់ជីវិតដើម្បីជួយសង្រ្គោះជីវិតផែនដីទាំងមូល។ វាបានបង្រៀនឱ្យយើងត្រូវចេះរៀនធ្វើល្អចំពោះមនុស្សគ្រប់គ្នា ព្រោះពិភពលោកអាចនឹងរលាយបាត់គ្រប់ពេល។ ប៉ុន្តែជាអកុសលនៅក្នុងជីវិតពិតគឺខុសប្លែកពីរឿង។
ជាក់ស្តែង ថ្មីៗនេះ តារាវ័យក្មេង Lexi Rabe ដែលមនុស្សម្នាស្គាល់នាងថាជាកូនស្រីរបស់ Tony Starkនោះ ត្រូវបានហ្វេនមួយចំនួនប្រមាថមើលងាយនាង ព្រមទាំងគ្រួសាររបស់នាងផ្ទាល់ទៀត ទាំងនៅលើអ៊ីនធើណេតនិងខាងក្រៅ។
យោងតាមវីដេអូដោយបង្ហោះចូលក្នុងគណនី Instagram របស់នាងបានរៀបរាប់ថា នាងគ្រាន់តែជាក្មេងស្រីអាយុ៧ឆ្នាំធម្មតាម្នាក់តែប៉ុណ្ណោះ នាងមិនល្អឥតខ្ចោះនោះទេ ហើយពេលខ្លះនាងក៏មានកំហុសផងដែរ។
ស្របពេលគ្នានេះដែរ នាងពុំបានបញ្ជាក់ឱ្យបានច្បាស់លាស់ ទាក់ទិនទៅនឹងមូលហេតុដែលហ្វេនមួយចំនួនប្រមាថមើលងាយនាងទាំងនៅលើអ៊ីនធើណេតនិងក្រៅផ្ទាល់នោះទេ។
យ៉ាងណាមិញ ក៏មានហ្វេនជាច្រើនស្រលាញ់និងគាំទ្រនាងផងដែរ។
គួរឱ្យដឹងផងដែរថា Lexi Rabe ដើរតួសម្តែងធ្វើជាកូនស្រីរបស់ Iron Man នៅក្នុងរឿង Avengers: Endgame ហើយឃ្លាដែលនាងតែងតែនិយាយ និងធ្វើឱ្យមហាជនមានអារម្មណ៍ក្តុកក្តួល ទប់ទឹកភ្នែកពុំបាននោះគឺ៖
«I love you 3000 (កូនស្រលាញ់ប៉ា៣០០០ដង)»
ជាចុងក្រោយ នាងក៏បានបញ្ចប់វីដេអូដោយនិយាយពាក្យ I love you 3000 ទៅដល់ហ្វេនរបស់នាងផងដែរ៕
ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]