ហ្វីលីពីន៖ កាលពីឆ្នាំ២០១៦ រឿងភាគកូរ៉េមានចំណងជើងថា “Descendants of the Sun” ឬ “ម្ចាស់ព្រះអាទិត្យ” សម្តែងដោយលោក Song Joongki និងនាង Song Hye Kyo បានទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ដែលទទួលបានប្រាក់ចំណូលរាប់លានដុល្លារ។

យ៉ាងណាមិញ ដោយសារតែភាពល្បីល្បាញបែបនេះហើយ ទើបត្រូវបានប្រទេសមួយចំនួន បានទទួលទិញសិទ្ធិរឿងភាគនេះ ដើម្បីយកមកថតម្តងទៀត ធ្វើជា Version នៃប្រទេសរបស់ពួកគេ។

ថ្មីៗនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ប្រទេសហ្វីលីពីន ក៏បានសុំទទួលទិញសិទ្ធរឿងភាគនេះ មកថតបន្តដែរ។ ដោយក្នុងនោះ ផលិតកម្មរបស់ប្រទេសហ្វីលីពីន បានបង្ហាញមុខតួឯកដែលត្រូវសម្តែងរឿងនេះ ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយតួឯកត្រូវសម្តែងគឺលោក DingDong ដែលជាតារាដ៏មានប្រជាប្រិភាព ក៏ដូចជាស្វាមីរបស់តារាសម្តែងនាង Marian Reviera ហៅ ម៉ារីម៉ា ផងដែរ។

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាដំណឹងគួរឲ្យភ្ញាក់ផ្អើល និងរំភើបសម្រាប់អ្នកគាំទ្រមែនទែន ព្រោះថាលោក Ding Dong គឺជាតារាដ៏មានប្រជាប្រិយភាពលំដាប់ប្រទេស ដូច្នេះហើយសម្រាប់រឿងថ្មីនេះ លោកគឺតួដ៏សាកសមបំផុតសម្រាប់ Version ហ្វីលីពីននេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Dingdong
Dingdong និង Marian
រឿងកូរ៉េ ម្ចាស់ព្រះអាទិត្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]