បរទេស៖ ខ្សែបម្រើប្រយុទ្ធរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ និងក្លិប Manchester City កីឡាករ Bernardo Silva នឹងឈ្នះ Ballon d’Or នៅពេលដែល Ronaldo និង Messi ចូលនិវត្តន៍ នេះបើតាមសម្ដីរបស់អតីតវីរបុរសព័រទុយហ្គាល់លោក Paulo Futre។ 

កីឡាករ Bernardo Silva

Bernardo Silva បង្ហាញខ្លួនបាន៥១ប្រកួតឲ្យ Manchester City កាលពីរដូវកាលមុន និងបានជួយរូមចំណែកឲ្យមេឃខៀវឈ្នះពាន Premier League, FA Cup និង Carabao Cup ថែមទៀតផង។ រូបគេក៏ត្រូវបានជាប់ជាកីឡាករល្អប្រចាំរដូវកាលរបស់ Man City តាមរយៈការបោះឆ្នោតរបស់គាំទ្រក្រោយរូបគេបង្ហាញទម្រង់លេងបានយ៉ាងល្អ។ 

កីឡាករ Bernardo Silva

“ខ្ញុំគិតថា Bernardo នឹងក្លាយជាកីឡាករល្បីនៅពេលដែល Ronaldo និង Messi ធ្លាក់ចុះទម្រង់លេង” អតីតកីឡាករ At Madrid លោក Paulo Futre ថ្លែងប្រាប់ Omnisport។ លោកបន្ថែមទៀតថា “ខ្ញុំគិតថា Bernardo នឹងក្លាយជាម្នាក់ក្នុងចំណោមកីឡាករល្អដើម្បីឈ្នះពាន Ballon d’Or ពីព្រោះរូបគេគឺជាកីឡាករល្អមួយរូបដែលមានការទទួលខុសត្រូវខ្ពស់ជាមួយនឹងក្រុមដ៏ធំដូច Manchester City”។ និយាយដូច្នេះរួច Futre ដែលធ្លាប់លេងនៅ Porto បានសង្កត់ធ្ងន់ថា “គេនឹងនៅតែបន្តរីកចម្រើនក្នុងរយៈពេល ២ទៅ៣ឆ្នាំទៀត ហើយនៅពេលដែល Messi និង Ronaldo ចូលនិវត្តន៍ ខ្ញុំគិតថាគេជាបេក្ខជនមួយចម្បងដែលអាចឈ្នះ Ballon d’Or ”

លោក Paulo Futre

បញ្ជាក់ផងដែរថា Bernardo Silva លេងឲ្យ Man City ក្នុងឆ្នាំ ២០១៧ក្រោយផ្លាស់ចេញពី Monaco។ ពីររដូវកាលជាមួយ Man City កីឡាករវ័យ២៤ឆ្នាំរូបនេះទាត់ចូល១៣គ្រាប់ ជាមួយកាបង្ហាញខ្លួនលើទីលាន ៧១ប្រកូត។ ហើយកាលពីដើមខែនេះ Bernardo Silva ទើបតែជួយឲ្យព័រទុយហ្គាល់យកឈ្នះស្វីសជាមួយលទ្ធផល ៣-១ ក្នុងវគ្គ៨ក្រុមចុងក្រោយពាន UEFA Nations League ដោយរូបគេបានបញ្ចូលបាល់ឲ្យ Cristiano Ronaldo បញ្ចប់ទីបានសម្រេចមួយគ្រាប់ផងដែរ៕

កីឡាករ Bernardo Silva

ប្រភព៖ GOAL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]