ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយថាបទចម្រៀង«ខ្លាចបាត់អូន»​ របស់តារាចម្រៀងប្រុសលោក ហេង ពិទូ ទទួលបានការគាំទ្រពីសំណាក់មិត្តៗយុវវ័យខ្លាំងមែនទែន ជាមួយនឹងអត្ថន័យចាក់ដោត ទៅដល់អារម្មណ៍ហ្វេនតែម្ដង។

ជាមួយគ្នានេះដែរ គ្រប់បទចម្រៀងរបស់ លោក ហេង ពិទូ មិនត្រឹមតែបទចម្រៀងមួយនេះនោះទេនៅមានបទចម្រៀងជាច្រើនទៀត សុទ្ធតែត្រូវបានពេញនិយមខ្លាំងមែនទែន។

ជាក់ស្ដែង កាលពីថ្មីៗនេះ គណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀង Original Song ប្រុស លោក ថេ ណា បានធ្វើការបង្ហោះវីដេអូចម្រៀងមួយ ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។

ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា ថេ ណា តារាចម្រៀង Original Song បានធ្វើការបកស្រាយចម្រៀង«ខ្លាចបាត់អូន»របស់លោក ហេង ពិទូ ដែលជាតារាចម្រៀងដ៏មានប្រជាប្រិយភាពដូចគ្នានោះ បានយ៉ាងពីរោះធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ខ្លួន ជាច្រើនមានការចាប់អារម្មណ៍ខ្លាំងមែនទែន ។

គួររម្លឹកផងដែរ នេះជាលើកទីមួយហើយដែល តារាវ័យក្មេងលោក ថេ ណា បកស្រាយចម្រៀងរបស់ លោក ហេង ពិទូ បែបនេះ ធ្វើឲ្យអ្នកគាំទ្ររបស់ ខ្លួន សរសើរមិនដាច់ពីមាត់នោះទេ៕ 

តោះទៅទស្សនាវីដេអូទាំងអស់គ្នា៖ 

ថេណា
ថេណា
ថេណា
ថេណា
ថេណា
ថេណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថេណា