បរទេស៖ យោងទៅតាមសារព័ត៌មាន Diario Gol បានចុះផ្សាយថាអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់់លោក Jose Mourinho ចង់បានខ្សែបម្រើកណ្ដាល Casemiro របស់ Real Madrid និងខ្សែការពារ Thomas Vermaelen ព្រមទាំងស្លាប Malcom របស់ Barcelona មករួមរស់ជាមួយលោកបើសិនជាលោកទៅដឹកនាំ Newcastle។ 

កីឡាករ Thomas Vermaelen, Casemiro និង Malcom

កាលពីដើមសប្ដាហ៍នេះ លោក Rafael Benitez បានសម្រេចចែកផ្លូវជាមួយនឹង Newcastle ក្រោយលោកចូលដឹកនាំក្នុងឆ្នាំ២០១៦។ លោក Rafael Benitez កាលពីរដូវកាល ២០១៦-២០១៧ បានជួយក្លិបរហ្សនាមសារិកាព្រៃឡើងមកលេងក្នុងក្របខណ្ឌ Premier League ក្រោយក្លាយជាជើងឯកលីគទីពីរអង់គ្លេស EFL Chmapionship។ លោក Benitez ក៏បានរួមចំណែកជួយ Newcastle ឲ្យស្ថិតនៅពាក់កណ្ដាលតារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League ក្នុងរដូវកាល ២០១៧-២០១៨ និង ២០១៨-២០១៩ ផងដែរ មុនពេលលោកសម្រេចចាកចេញ។ 

លោក Rafael Benitez

លោក Jose Mourinho ត្រូវបានគេដឹងថាត្រូវបានក្លិបបិសាចក្រហម Manchester United បណ្ដេញចេញពីតំណែងអ្នកចាត់ការទូទៅក្នងខែធ្នូ ឆ្នាំ២០១៨ ក្រោយដឹកនាំនៅ Old Trafford មិនទទួលបានជោគជ័យ។ អតីតអ្នកចាត់ការទូទៅ Real Madrid, Inter Milan និង Chelsea រូបនេះបានកំពុងតែចូលរួមជាមួយទូរទស្សន៍ beIN Sports ក្នុងនាមជាអ្នកវិភាគបាល់។ 

លោក Jose Mourinho

បើតាមសារព័ត៌មាន Diario Gol ដដែលបានចុះផ្សាយថាអ្នកចាត់ការទូទៅរហស្សនាម Special One ត្រូវការការប្រកួតប្រជែងថ្មីមួយនារដូវកាលក្រោយ ដូច្នេះអាចមានន័យថាលោកនឹងទៅដឹកនាំ Newcastle នៅរដូវកាលក្រោយ។ អ្នកចាត់ការទូទៅវ័យ ៥៦ឆ្នាំរូបនេះបានប្រាប់ក្លិប Newcastle ឲ្យនាំយកកំពូលកីឡាករទាំងបីខាងលើមុននឹងមកពិភាក្សាជាមួយគាត់ នេះបើតាមភ្នាក់ងារព័ត៌មានអេស្ប៉ាញ៕

ប្រភព៖ foxsportasia 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]