ភ្នំពេញ៖ ទោះបីជាតារាពហុជំនាញអ្នកនាងខាត់ សុឃីម កាន់តែមានវ័យច្រើនយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាប្រជាប្រិយភាព ក៏ដូចជាហាងឆេងនៅក្នុងការងារសិល្បៈរបស់នាង នៅតែមានជានិច្ច ដែលតែងតែលេចមុខនៅក្នុងកម្មវិធីធំៗជាច្រើន។

យ៉ាងណាមិញ ជារៀងរាល់ថ្ងៃតារាស្រីរូបនេះមានភាពមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈ ក៏ប៉ុន្តែទោះបីជារវល់បែបណា នាងតែងតែយកពេលទំនេរនៅក្បែរគ្រួសារ ជាពិសេសឪពុកម្តាយរបស់នាងជានិច្ច ក្រោមសកម្មភាពពោរពេញដោយសុភមង្គលជានិច្ច។

តែអ្វីដែលកាន់តែគួរឲ្យសរសើរខ្លាំងនោះគឺ កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានធ្វើការបង្ហាញជាមួយនឹងផ្ទះដ៏ធំស្កឹមស្កៃ ដែលកំពុងតែរៀបចំសាងសង់ ជូនដល់អ្នកមានគុណទាំងពីរ គឺលោកឪពុក អ្នកម្តាយរបស់នាង ដើម្បីបានរស់នៅជាមួយនឹងទេសភាពបែបធម្មជាតិ។

ទន្ទឹមនឹងនេះដែរម្តាយឪពុករបស់នាងពិតជារំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ដែលកូនស្រីជាទីស្រលាញ់រូបនេះ ដឹងគុណម្តាយ ខំចំណាយលុយអស់រាប់ម៉ឺនដុល្លារ ដើម្បីបានទ្រនំខ្ពស់ឲ្យលោកទាំង២រស់នៅ យ៉ាងមានក្តីសុខ៕

សូមទស្សនារូបភាពខាងក្រោមនេះ 

ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម និងស្វាមី
ខាត់ សុឃីម និងឪពុក
ខាត់ សុឃីម និងឪពុក
ខាត់ សុឃីម សង់ផ្ទះថ្មីជូនឪពុកម្តាយ
ខាត់ សុឃីម សង់ផ្ទះថ្មីជូនឪពុកម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម