ចិន៖ ក្មេងស្រីតូចម្នាក់ជាប់ក្នុងម៉ាស៊ីនហ្គេម បង្កការភ្ញាក់ផ្អើលដល់មនុស្សម្នានៅក្នុងតំបន់។

យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងក្នុងផ្សារទំនើបមួយកន្លែង ក្នុងទីក្រុងតុងគួន ខេត្តក្វាងទុង កាលពីថ្ងៃទី២០ ខែមិថុនាកន្លងទៅនេះ។

ប្រភពដដែលបានឱ្យដឹងថា មុនពេលកើតឡើង ម្តាយរបស់ក្មេងនេះ កំពុងតែរវល់មើលកូនតូចពីរនាក់ផ្សេងទៀត ស្រាប់តែកូនច្បងម្នាក់នេះ បែរជាលួចចូលទៅក្នុងម៉ាស៊ីនហ្គេមនេះទៅវិញ ព្រោះតែរូបគេចង់បានតុក្កតា Pikachu ខ្លាំងពេក។

យ៉ាងណាមិញ មិនយូរប៉ុន្មាន ពួកគេក៏បានប្តឹងសមត្ថកិច្ចឱ្យមកជួយក្មេងតូចនេះចេញពីម៉ាស៊ីនហ្គេម ផងដែរ ប៉ុន្តែទម្រាំតែជួយនាងចេញបានត្រូវចំណាយពេលអស់២០នាទី ព្រោះតែបុគ្គលិករក្សាកូនសោរម៉ាស៊ីនហ្គេមនេះមិននៅកន្លែង។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថា ក្មេងស្រីម្នាក់នេះនៅស្ងៀម មិនបានយំ និងបង្ករឿងអ្វីនោះទេ។

មិនយូរប៉ុន្មាន ពួកគេក៏អាចជួយសង្រ្គោះក្មេងស្រីនេះចេញពីម៉ាស៊ីនហ្គេម ហើយនាងក៏ពុំមានរបួសអ្វីនោះដែរ។

ប៉ូលិសបានប្រាប់បុគ្គលិកនៅទីនោះឱ្យឧស្សាហ៍ពិនិត្យម៉ាស៊ីនហ្គេមផង ដើម្បីចៀសវាងនូវឧប្បត្តិហេតុបែបនេះកើតឡើងម្តងទៀត។

ចំណែក ខាងម្តាយវិញក៏ត្រូវបានសមត្ថកិច្ចប្រាប់ឱ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត នៅពេលនាំកូនតូចមកផ្សារទំនើបបែបនេះ។

យ៉ាងណាមិញ វីដេអូនេះបានល្បីពេញបណ្តាញសង្គមចិន ហើយមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបាននិយាយថា៖

«ខ្ញុំអាចយល់ពីអារម្មណ៍របស់ក្មេងតូចនេះ។ ខ្ញុំក៏ចង់លួចចូលក្នុងម៉ាស៊ីនហ្គេមនេះដែរ នៅពេលខ្ញុំមិនអាចចាប់បានរង្វាន់អ្វីទាល់តែសោះ។»

«ពិតជាលំបាកខ្លាំងហើយមើលទៅ ដែលនាំកូនតូច៣នាក់មកផ្សារទំនើបនោះ។ មិនដឹងថាមើលមួយណា ទុកមួយណានោះទេ»

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ក្មេងស្រីជាប់ក្នុងម៉ាស៊ីនហ្គេម
ក្មេងស្រីជាប់ក្នុងម៉ាស៊ីនហ្គេម
ក្មេងស្រីជាប់ក្នុងម៉ាស៊ីនហ្គេម
ក្មេងស្រីជាប់ក្នុងម៉ាស៊ីនហ្គេម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]