កូរ៉េខាងត្បូង ៖ ថ្មីៗនេះ Yesung សមាជិកក្រុម Super Junior ទើបតែបានបង្ហាញខ្លួន ក្នុងធ្វើបទសម្ភាសន៍តាមវិទ្យុមួយ ជាពេលដែលលោកបានពន្យល់ប្រាប់ អ្នកគាំទ្រអំពីមូលហេតុ ដែលលោកមើលទៅប្រែប្រួលខ្លាំង គឺមិនមែនព្រោះតែសំងំកែសម្ផស្សនោះទេ។
មួយរយៈក្រោយមកនេះ Yesung បានពញ្ញាក់អារម្មណ៍ហ្វេនយ៉ាងខ្លាំង ជាមួយនឹងទម្រង់មុខថ្មីរបស់លោក ក្រោយពេលសម្រកទម្ងន់អស់ ៨គីឡូក្រាម ក្នុងរយៈពេលត្រឹមតែ ១ខែ។
Yesung បានបង្ហាញថា វិធីដែលលោកធ្វើ ដើម្បីស្រកទម្ងន់ឲ្យបានច្រើន ក្នុងរយៈពេលខ្លីបែបនេះ គឺការបរិភោគអាហារត្រឹមតែ មួយពេលប៉ុណ្ណោះក្នុងរយៈពេល ២ថ្ងៃ។
លោកបានបន្តថា វាពិបាក ប៉ុន្តែលោកពិតជាមិនចូលចិត្តមុខខ្លួនឯង នៅពេលដែលមានសុទ្ធតែសាច់បែបនោះឡើយ។ ទោះបីជាមិនធាត់ខ្លាំង ប៉ុន្តែមុខមូល ប៉ោងៗបែបនោះ វាមិនមែនជាចំណូលចិត្តរបស់លោកសូម្បីតែបន្តិច។ ដូច្នេះហើយ ទើបលោកសម្រេចចិត្ត ផ្លាស់ប្ដូររបបអាហារទាំងស្រុង និងតាំងចិត្តសម្រកទម្ងន់ ដើម្បីឲ្យអ្នកគាំទ្ររីករាយជាមួយនឹង ភាពស្រស់សង្ហារបស់លោក ជាថ្មីម្ដងទៀត៕
ចង់ដឹងថាតើ Yesung ប្លែកខ្លាំងប៉ុណ្ណា ក្រោយពេលសម្រកទម្ងន់?
ទស្សនារូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]