អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United បានយល់ព្រមជាមួយក្លិបយក្សនៅ La Liga គឺ Real Madrid ក្នុងការលក់ Paul Pogba ប៉ុន្តែចង់បានខ្សែការពារជួរមុខ Raphael Varane ក្នុងការដោះដូរ។ 

កីឡាករ Varane និង Pogba

យោងតាមសារព័ត៌មាន Diario Gol បានរាយការណ៍ថា Pogba ដែលជាកីឡាករសំខាន់បំផុតក្នុងបញ្ជីទិញចូលរបស់លោក Zidane នារដូវកាលនេះ ត្រូវបានក្លិប Man Utd អនុញ្ញាតឲ្យចាកចេញអំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។ អ្នកចាត់ការទូទៅ Man Utd លោក Ole Gunnar Solskjaer បានយល់ព្រមជាមួយ Pogba ក្នុងការចាកចេញជាមួយតម្លៃខ្លួនលើស ១៥០លានអឺរ៉ូ ហើយលោកក៏កំពុងតែសម្លឹងមើលកីឡាករផ្សេងមកចូលរួមជាមួយនឹងក្លិបផងដែរ។ 

លោក Ole Gunnar Solskjaer

បន្ថែមលើសពីនេះ ខ្សែការពារដែលជួយបារាំងលើកពាន World Cup កីឡាករ Raphael Varane កំពុងស្ថិតនៅក្នុងការចង់បានរបស់លោក Ole Gunnar Solskjaer ខណៈអ្នកចាត់ការទូទៅរូបនេះមានបំណងពង្រឹងតំបន់ខាងក្រោយឲ្យបានល្អ។ បើយោងទៅតាមសារព័ត៌មាន Diario Gol, អ្នកចាត់ការទូទៅសញ្ជាតិន័រវេសម្នាក់នេះជឿថាអាចយកកីឡាករ Varane បានតាមរយៈការពិភាក្សាដោះដូរជាមួយ Pogba និងក្លិប Real Madrid ដោយមានការបញ្ចុះតម្លៃខ្លួន។ 

កីឡាករ Varane

បញ្ជាក់ផងដែរថា កីឡាករ Pogba និង Varane សុទ្ធតែបានរួមចំណែកជួយបារាំងឲ្យក្លាយជាម្ចាស់ជើងឯកបាល់ទាត់ពិភពលោក World Cup 2018 កាលពីឆ្នាំទៅក្រោយបារាំងខកខានអស់រយៈពេល២០ឆ្នាំ៕

ប្រភព: foxsportasia 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]