កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ភរិយារបស់កីឡាករបាល់ទាល់ដ៏ល្បីលោក Song Jong Kook បានបង្ហោះរូបរបស់កូនស្រីខ្លួន នៅលើបណ្តាញសង្គម ដែលធ្វើឲ្យអ្នកមហាជន ក៏ដូចជាអ្នកគាំទ្ររបស់នាង Suzy ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្នុងនោះដែរ សម្រាប់រូបភាពទាំងនោះ គឺកូនស្រីរបស់កីឡារកបាល់ទាត់រូបនោះ ពិតជាមានមុខមាត់ដូចនឹងនាង Suzy តារាសម្តែងខ្លាំងមែនទែន ជាពិសេសគឺដូចត្រង់កែវភ្នែក និងបបូបមាត់តែម្តង ដែលស្ទើរតែធ្វើឲ្យអ្នកគាំទ្រយល់ច្រឡំថា នាងគឺជាបងប្អូនបង្កើតនឹងនាង Suzy ទៅហើយ បើសិនជាមិនបានប្រាប់ទេនោះ។

គួររម្លឹកដែរថា នាងតូចដែលមានមុខមាត់ស្រដៀង Suzy មានឈ្មោះថា Song Ji Ah ហើយរូបនាងក៏ធ្លាប់បង្ហាញមុខក្នុងប៉ុស្តិ៍ទូរទស្សន៍ កម្មវិធី “Thought of Children” ផងដែរ ក៏ប៉ុន្តែនៅពេលនោះ មុខមាត់របស់នាង មិនទាន់ដូចនឹងនាង Suzy នៅពេលនេះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Suzy
Song Ji Ah
Song Ji Ah និងប្អូនប្រុស
Song Ji Ah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]