ប្រេស៊ីល៖ កំពូលខ្សែការពារកណ្ដាលរបស់ក្រុមជម្រើសជាតិប្រេស៊ីល និងក្លិប PSG គឺកីឡាករ Thiago Silva បាននិយាយថានឹងយកគំរូតាមលោក Zinedine Zidane និងមានគម្រោងចូលនិវត្តន៍មុនគេត្រូវមានភាពអៀនខ្មាស។

កីឡាករ Thiago Silva

“ខ្ញុំសង្ឃឹមថានឹងអាចសម្រេចចិត្តបោះបង់អាជីពជាកីឡាករមុនពេលដែលជើងរបស់ខ្ញុំបោះបង់ខ្ញុំ” ខ្សែការពារវ័យ ៣៤ឆ្នាំរូបនេះប្រាប់ទៅកាន់ទស្សនាវដ្ដីផ្លូវការរបស់ PSG។ Thiago Silva បន្តថា “ខ្ញុំមិនចង់ខ្មាសគេនៅលើទីលាន ហើយខ្ញុំមានអារម្មណ៍ថាថ្ងៃណាមួយខ្ញុំមិនអាចធ្វើបានល្អហើយត្រូវកីឡាករដ៏ទៃយកឈ្នះ” ។ Thiago Silva មានវ័យច្រើនបន្តិចមែន ប៉ុន្តែទម្រង់លេងរបស់គេជាមួយក្លិប និងក្រុមជម្រើសជាតិល្អមែនទែន គឺនៅតែអាចបំពេញតួនាទីជាខ្សែការពារកណ្ដាលបានល្អ"

កីឡាករ Thiago Silva

Silva រៀបរាប់ទៀតថា “ខ្ញុំសប្បាយចិត្តដែលអាជីពបាល់ទាត់របស់ខ្ញុំទទួលបានភាពជោគជ័យ ហើយខ្ញុំចង់បញ្ឈប់វានៅកម្រិតមួយកំពូល។ ខ្ញុំជាអ្នកគាំទ្រមួយរូបដែលពេញចិត្តនឹងលោក Zidane ព្យួរស្បែកជើងបន្ទាប់ពីព្រឹត្តិការណ៍ World Cup 2006 ហើយខ្ញុំគិតថាខ្ញុំនឹងធ្វើការសម្រេចចិត្តលាឈប់ដូចគាត់ដែរ” ។ 

កីឡាករ Thiago Silva

បញ្ជាក់ផងដែរថា Thiago Silva កើតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២៩៨៤ ដោយគិតមកទល់បច្ចុប្បន្នគេមានវ័យ ៣៤ជិតចូល៣៥ឆ្នាំហើយ។ គេបានចូលលេងបាល់ទាត់ដំបូងជាមួយយុវជនក្លិប Fluminense ក្នុងឆ្នាំ១៩៩៨។ ជាមួយ PSG វិញរូបគេចូលរួមក្នុងឆ្នាំ ២០១២ និងបានបង្ហាញខ្លួនបាន ១៧៩ប្រកួត៕

ប្រភព: GOAL 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]