ភ្នំពេញ៖ ជាមោទនភាពដ៏ធំធេងណាស់របស់កូនខ្មែរគ្រប់រូប ដែលមានវប្បធម៌ដ៏ល្អផូរផង់តាំងពីបុរាណកាលមកដូច្នេះ ហើយបច្ចុប្បន្ននេះវប្បធម៌ខ្មែរក៏កំពុងតែរីកចម្រើនលូតលាស់ ដោយសារតែមានការចូលរួមអភិរក្ស និងថែរក្សាយ៉ាងយកចិត្តទុកដាក់ពីកូនខ្មែរជាច្រើនរូបផងដែរ។

នៅក្នុងនោះបច្ចុប្បន្ននេះមានគូស្នេហ៍ជាច្រើនបាននាំគ្នារៀបចំពិធីអាពាហ៍ពិពាហ៍ទៅតាមប្រពៃណីខ្មែរយើងជាច្រើនបន្តបន្ទាប់ ប៉ុន្តែពួកគេនៅតែមានកង្វល់យ៉ាងខ្លាំងអំពីការជ្រើសរើសយកសម្អាងការសម្រាប់មកតុបតែងនៅក្នុងថ្ងៃពិសេសរបស់ខ្លួនថា

តើគួរជ្រើសយកសម្អាងការណាមួយ ដែលមានទាំងភាពស្រស់ស្អាត និងថ្លៃថ្នូរ ហើយថែមទាំងបានជួយលើកស្ទួយដល់វប្បធម៌ខ្មែរយើងទៀត?

ជាការពិតណាស់ថ្ងៃរៀបអាពាហ៍ពិពាហ៍ គឺជាថ្ងៃដ៏ពិសេសបំផុតសម្រាប់កូនកម្លោះកូនក្រមុំគ្រប់គូ ដូច្នេះហើយពួកគេច្បាស់ជាត្រូវសម្រិតសម្រាំងអស់ពីចិត្តដើម្បីយកសម្អាងការណាដែលល្អឥតខ្ចោះសម្រាប់ខ្លួន។

តើលោកអ្នកកំពុងតែត្រៀមខ្លួនរៀបអាពាហ៍ពិពាហ៍នៅក្នុងពេលខាងមុខនេះមែនទេ? បើដូច្នេះមែនសម្អាងការបុប្ផាថ្មី សូមរីករាយស្វាគមន៍កូនកម្លោះកូនក្រមុំទាំងអស់គ្នា ជាមួយនឹងសេវាកម្មដ៏ល្អ ដែលបានបើកបម្រើការជូនអតិថិជន អស់រយៈពេលជិត ១១ ឆ្នាំកន្លងមកហើយ។

សម្អាងការបុប្ផាថ្មី

ក្រោមការទទួលស្គាល់ពីអតិថិជនជាច្រើននាក់ទៅលើទឹកដៃ គុណភាព និងសេវាកម្មដ៏ល្អក្នុងរយៈពេលកន្លងមកនេះ សម្អាងការបុប្ផាថ្មី ត្រូវបានគេកោតសរសើរថា គឺជាសម្អាងការមួយដែលបានចូលរួមលើកស្ទួយវប្បធម៌ប្រពៃណី និងទំនៀមទំនៀមទម្លាប់របស់ដូនតាខ្មែរយើងយ៉ាងខ្លាំង តាមរយៈសម្លៀកបំពាក់ ការតុបតែងម៉ូតសក់ឱ្យកូនក្រមុំ គ្រឿងអលង្ការ ព្រមទាំងគ្រឿងប្រដាប់លម្អគ្រប់ប្រភេទ គឺសុទ្ធតែបានរចនាច្នៃម៉ូតឡើងជាពិសេសដោយស្នាដៃកូនខ្មែរពិតៗ សម្រាប់ប្រើប្រាស់នៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍។

សម្អាងបុប្ផាថ្មី រួមជាមួយក្រុមការងារដទៃទៀតជាច្រើនផ្នែក រីករាយរង់ចាំស្វាគមន៍អតិថិជនជាទីស្រលាញ់គ្រប់ទិសទី ជាមួយនឹងសេវាកម្មដ៏សម្បូរបែបដូចជា សម្អាងការ អាចារ្យ អសនៈ បាយសី អ្នកវាយឃ្មោះ ម៉ាស៊ីនភ្លើង មេក្រូ  ភ្លេងខ្មែរ តែងផ្ទះ វីដេអូ HD កៅអីកាត់សក់ ផ្កាស្លា ស្លាពាន់ម្លូពាន់ ផ្កាស្រស់ ផ្កាជ័រ កម្រងផ្កាម្លិះ ទៀនពិលា និងសេវាកម្មថតរូបក្នុងថ្ងៃពិធីដោយជាងជំនាញៗ ដែលមានបទពិសោធន៍ជាយូរឆ្នាំមកហើយផងដែរ។

ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះគឺ សម្អាងការបុប្ផាថ្មី ក៏មានកាត់សម្លៀកបំពាក់ថ្មីដ៏ស្រស់ស្អាតជូនកូនក្រមុំផងដែរ ទៅតាមកញ្ចប់នីមួយៗដែលខាងសម្អាងការបានផ្តល់ជូន។ មិនតែប៉ុណ្ណោះកូនក្រមុំក៏អាចជ្រើសរើសមេជាងផាត់មុខជំនាញៗតាមតម្រូវការផងដែរ ដែលធានានូវភាពស្រស់ស្អាតជូនក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍។ ហើយក៏មានសេវាកម្មតុបតែងដេគ័រផ្កាស្រស់ ទៅតាមការកុម្ម៉ង់របស់អតិថិជន និងសេកម្មថតរូប Pre-Wedding ស្រស់ស្អាត និងគ្រប់ប្រភេទ ជូនកូនកម្លោះកូនក្រមុំមុនថ្ងៃពិធីឈានចូលមកដល់ផងដែរ។

រកឯណាបាន? ស្រស់ស្អាត ហើយបានជួយបង្ហាញពីអត្តសញ្ញាណជាតិខ្មែរយើងក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្លួនបែបនេះទៀត គឺជាមោទនភាពណាស់ក្នុងនាមជាកូនខ្មែរមួយរូប។​

ដូច្នេះដើម្បីទទួលបាននូវភាពស្រស់ស្អាតឥតខ្ចោះ និងថែមទាំងបានជួយលើកស្ទួយដល់វិស័យវប្បធម៌ខ្មែរយើងទៀត សូមកុំភ្លេចជ្រើសយកសេវាកម្មរបស់សម្អាងការបុប្ផាថ្មី ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ A65 ជាប់ច្រកចូលទី២ផ្សារសុវណ្ណា ផ្លូវកងយុទ្ធពលខេមរៈភូមិន្ទ ឬផ្លូវ ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ សម្រាប់ការសាកសួរព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០១២ ២០២ ៧០០ / ០៨៦ ២០២ ៧០០ ឬហ្វេសប៊ុក Bophathmey Wedding Planner

ទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖ 

សម្អាងការបុប្ផាថ្មី
សម្អាងការបុប្ផាថ្មី
សម្អាងការបុប្ផាថ្មី
សម្អាងការបុប្ផាថ្មី
គ្រឿងប្រដាប់របស់សម្អាងការបុប្ផាថ្មី
គ្រឿងប្រដាប់របស់សម្អាងការបុប្ផាថ្មី
គ្រឿងប្រដាប់របស់សម្អាងការបុប្ផាថ្មី
គ្រឿងប្រដាប់របស់សម្អាងការបុប្ផាថ្មី
គ្រឿងប្រដាប់របស់សម្អាងការបុប្ផាថ្មី
កញ្ចប់សេវាកម្មរបស់សម្អាងការបុប្ផាថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]