ថៃ៖ កាលពីថ្ងៃទី២២ ខែមិថុនានេះប្រទេសកម្ពុជាបានជួបហេតុការណ៍បាក់រលំអគារកំពស់៧ជាន់ដ៏គួរឲ្យរន្ធត់មួយ នៅក្នុងខេត្តព្រះសីហនុ ដែលបណ្តាលឲ្យមានអ្នកបាត់បង់ជីវិតចំនួន២៨នាក់ និងអ្នករងរបួសធ្ងន់ស្រាលចំនួន២៦នាក់។

ជាមួយព្រឹត្តិការណ៍ដ៏សោកសៅ និងក្តុកក្តួលនេះ បានធ្វើឲ្យប្រជាជន និងតារាល្បីៗរបស់កម្ពុជាជាច្រើនចូលរួមសម្តែងការសោកស្តាយ និងរំលែកទុក្ខទៅកាន់គ្រួសារជនរងគ្រោះ និងគ្រួសារសពផងដែរ។

ជាក់ស្តែងនៅថ្ងៃទី២៥ ខែមិថុនាម្សិលមិញនេះ តារាចម្រៀងជើងចាស់របស់ប្រទេសថៃ លោកJ Jetrin និងកូនប្រុសពីរនាក់របស់លោកគឺJaonay និង Jaokhun បានចូលរួមរំលែកទុក្ខដល់ប្រទេសកម្ពុជាដូចគ្នា តាមរយៈការLiveវីដេអូនៅក្នុង Facebook Page ផ្លូវការដែលមានឈ្មោះថា«Jjetrin»។ ដោយលោកនិងកូនៗបាននិយាយនៅក្នុងLiveថា «Pray For Cambodia សូមឲ្យអ្នកទាំងអស់គ្នា Stay Strong»។

ទាំងនេះបានសម្តែងឲ្យឃើញពីទឹកចិត្តខ្វល់ខ្វាយក្នុងនាមជាប្រទេសជិតខាង និងជាមនុស្សដែលរស់នៅលើផែនដីតែមួយ ព្រោះហេតុការណ៍អាក្រក់បែបនេះ គ្មានអ្នកណាចង់ឲ្យកើតមាននោះទេ។ទៀតសោតទង្វើនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្តជាខ្លាំង៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនៅនាទី(២:១៣)៖

លោកJ Jetrin និងកូនៗ
លោកJ Jetrin និងគ្រួសារ
លោកJ Jetrin និងគ្រួសារ
រូបភាពពេលកំពុងLiveវីដេអូ
រូបភាពព្រឹត្តិការណ៍
រូបភាពព្រឹត្តិការណ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]