កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាសម្ដែងស្រី ដ៏ល្បីល្បាញ ប្រចាំប្រទេសកូរ៉េខាងត្បូង Song Hye kyo ដែលត្រូវបានគេហៅថា ហាន់ ជីអ៊ុន បានបង្កភាពភ្ញាក់ផ្អើលមួយ តាមរយៈស្ទាយ៍ផាត់មុខ ដែលមើលទៅហាក់បីដូចជា មានការប្រែប្រួល និងខុសប្លែកពីពេលរាល់ដង។

ក្នុងនោះដែរ អ្វីដែលធ្វើឲ្យហ្វេនៗ ចាប់អារម្មណ៍ខ្លាំងនោះគឺ ហាន់ ជីអ៊ុន ដែលធ្លាប់តែផាត់មុខបែបពណ៌ស្រាលៗ បែរជាប្ដូរមកជ្រើសរើស ការផាត់មុខបែបស៊ិចស៊ី និងមើលទៅកាចសាហាវ ដោយបានលាប កូល័រភ្នែកពណ៌ខ្មៅ និងក្រែមពណ៌ក្រហមយ៉ាងដិតទៅវិញ។

លើសពីនេះ មហាជនបានកត់សម្គាល់ថា ពេលនាងជ្រើសរើស ស្ទាយ៍Make upបែបនេះទៅ ទម្រង់មុខមានភាពស្រដៀង ទៅនឹងស្វាមីពេលសម្ដែង វគ្គមួយនៃខ្សែភាពយន្ត «Asadal Chronicles» បេះដាក់តែម្តង។

ប៉ុន្តែទោះបីជាបែបណាក៏ដោយ ក៏ហ្វេនៗបានបញ្ចេញមតិថា មិនថាការផាត់មុខបែបធម្មជាតិឬសុិចសុីទេ ហាន់ ជីអ៊ុន នៅតែមើលទៅ ស្រស់ស្អាតជានិច្ច សម្រាប់ពួកគេ៕

ហាន់ ជីអ៊ុន ពេលផាត់មុខបែបស្រាលៗ
ហាន់ ជីអ៊ុន និងស្វាមី
ហាន់ ជីអ៊ុន និងស្វាមី
ហាន់ ជីអ៊ុន ជាមួយស្ទាយ៍ផាត់មុខថ្មី
ហាន់ ជីអ៊ុន ជាមួយស្ទាយ៍ផាត់មុខថ្មី
មុខ ហាន់ ជីអ៊ុន និងរូបថតស្វាមី ពេលថតរឿង
រូបថតស្វាមីរបស់នាង ពេលថតរឿង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]