តៃវ៉ាន់៖ ឪពុកម្ដាយគ្រប់រូបគួរមានការប្រុងប្រយ័ត្ន និងហាមឃាត់កូនៗកុំឲ្យពួកគេទាញ ឬសង្កត់កន្លែងលាងដៃក្នុងបន្ទប់ទឹក។ ជាក់ស្ដែងនៅទីក្រុង Tainan មានករណីមួយបានកើតឡើងលើក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ឈ្មោះថា Wang នៅពេលក្មេងប្រុសនេះព្យាយាមសង្កត់កន្លែងលាងដៃដើម្បីជំអើតខ្លួនឆ្លុះកញ្ចក់។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះបានសង្កត់កន្លែងលាងដៃយ៉ាងខ្លាំង ទើបបណ្ដាលឲ្យបាក់ធ្លាក់បែកចុះមកក្រោមដូច្នេះ។ ដោយសារការធ្លាក់បែកកន្លែងលាងដៃ បានធ្វើឲ្យបំណែកកំទេច សេរ៉ាមិច ស្រួចៗមុតក្មេងប្រុសនោះ។ នៅពេលដែលឪពុកម្ដាយបានចូលមកដល់កន្លែងកើតហេតុ ក្មេងប្រុសនោះកំពុងដេកក្នុងថ្លុកឈាម។ ឪពុក ម្ដាយក៏ប្រញាប់បញ្ជូនក្មេងប្រុស ទៅមន្ទីរពេទ្យភ្លាមៗ។

តាមប្រភពដដែលបានឲ្យដឹងថា សរសៃសាច់ដុំដៃ និងជើងគឺបានដាច់ និងមានការប៉ះពាល់ដល់សរសៃប្រសាទផងដែរ។ បន្ទាប់ពីការពិនិត្យព្យាបាលរបស់គ្រូពេទ្យអស់រយៈពេល៤ម៉ោង ក៏បានឲ្យដឹងថា មានសរសៃ៨កន្លែងនៃខ្លួនប្រាណរបស់ក្មេងរងគ្រោះត្រូវបានដាច់។ ដោយសាររងរបួសយ៉ាងធ្ងន់ធ្ងរ ក្មេងប្រុសរងគ្រោះ ត្រូវសំរាកនៅមន្ទីរពេទ្យ ស្ថិតនៅក្រោមការព្យាបាលរបស់គ្រូពេទ្យ។ ដោយភាពស្ថិតនៅក្នុងវ័យលូតលាស់របស់កុមារ របួសរបស់ក្មេងប្រុសនោះនឹងអាចប៉ះពាល់ទៅថ្ងៃអនាគត។

គ្រូពេទ្យក៏បានផ្ដល់សារដាស់តឿនដល់ឪពុក ម្ដាយថា កំទេច សេរ៉ាមិចនិងកំទេចកែវបែកបាក់ពិតជាមានគ្រោះថ្នាក់ណាស់។ សូមធ្វើការដូរកន្លែងលាងដៃភ្លាម នៅពេលដែលមានស្នាមប្រះ ចៀសវាងការបាក់បែក៕

សូមទស្សនារូបភាពខាងក្រោម៖ 

កន្លែងលាងដៃបានបែកបាក់
កន្លែងលាងដៃបានបែកបាក់
ក្មេងប្រុសកំពុងសំរាកព្យាបាល
ក្មេងប្រុសកំពុងសំរាកព្យាបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]