អេស្ប៉ាញ៖ ក្លិបបាល់ទាត់ Valencia បានធ្វើការប្រកាសជាផ្លូវការ អំពីការចុះកិច្ចសន្យានាំយកអ្នកចាំទី Jasper Cillesen ពីក្លិបបាល់ទាត់ Barcelona ក្រោយពីធ្វើតេស្តសុខភាពបានជោគជ័យ ដែលមានន័យថា Cillesen នឹងអាចបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Champions League ជាមួយ Valencia បានសម្រាប់រដូវកាលក្រោយ។

កីឡាករ Jasper Cillesen
អ្នកចាំទី Ter Stegen និងអ្នកចាំទី Cillesen

អ្នកចាំទី Cillesen បានក្លាយជាជម្រើសទី២ ដ៏ល្អបំផុតសម្រាប់ក្រុមអ្នកមានបុណ្យ Barcelona បន្ទាប់ពីបានផ្ទេរមកពី Ajax កាលពីឆ្នាំ ២០១៦ កន្លងទៅ ប៉ុន្តែយ៉ាងណាមិញ អាចមកពីការលំបាកក្នុងការប្រជែងជម្រើសដំបូងជាមួយកីឡាករ Ter Stegen ក៏ដូចជាដើម្បីស្វែងរកឱកាសបង្ហាញខ្លួនញឹកញាប់ ដែលជាមូលហេតុធំបំផុតមួយរបស់ Cillesen នៃការចូលរួមជាមួយ Valencia។

យ៉ាងណាមិញ ការចាកចេញរបស់ Cillesen នឹងអាចធ្វើឱ្យកៅអីជម្រើសបម្រុងរបស់ Barcelona នៅទំនេរផងដែរ ហើយបើតាមប្រភពពី AS ក៏ដូចជា Marca បានឱ្យដឹងថា Valencia និង Barcelona បានព្រមព្រៀងរួចជាស្រេច សម្រាប់ការនាំយកកីឡាករ Neto ដែលជាអ្នកចាំទីរបស់ V;ancia មកជំនួសកន្លែងរបស់ Cillesen ក៏ដូចជាត្រៀមសម្រាប់ដៃទី២បន្ទាប់ពី Marc Ter-Stegen៕

អ្នកចាំទី Neto របស់ Valancia
កីឡាករ Jasper Cillesen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]