អង់គ្លេស៖ កំពូលខ្សែបម្រើដែលជួយឲ្យអេស្ប៉ាញលើកពាន World Cup 2010 កីឡាករ David Silva បានប្រកាសថាខ្លួននឹងចាកចេញពីក្លិបមេឃខៀវ Manchester City បន្ទាប់ពីចប់រដូវកាល ២០១៩-២០២០។

កីឡាករ David Silva

កីឡាករវ័យ៣៣ឆ្នាំ Silva គឺជាកំពូលកីឡាករមួយរូបនៅក្នុងប្រវត្តិសាស្រ្តក្លិប ដែលបានជួយឲ្យ Man City លើកពាន Premier League ៤ដង, FA Cup ១ដង និង EFL ៤ដង។ ប៉ុន្តែអតីតជម្រើសជាតិអេស្ប៉ាញម្នាក់នេះបានសម្រេចចិត្តចាកចេញពីក្លិបន្ទាប់ពីចប់យុទ្ធនាការនៅរដូវកាលក្រោយ ដែលបានន័យថារដូវកាលខាងមុខនេះគឺជារដូវកាលចុងក្រោយបង្អស់របស់រូបគេនៅកីឡដ្ឋាន Etihad Stadium។

កីឡាករ David Silva ជាមួយពាន Premier League

“នេះគឺជារដូវកាលចុងក្រោយ” Silva ប្រាប់ទៅអ្នកកាសែត។ Silva បន្តថា “១០ឆ្នាំគឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ។ វាគឺជាពេលវេលាដ៏ល្អ។ ក្លិប(Man City) បានពិភាក្សាជុំវិញការបន្តកុងត្រា២ឆ្នាំទៀត ប៉ុន្តែខ្ញុំសម្រេចថានឹងចាកចេញដោយបញ្ចប់ត្រឹម១០ឆ្នាំនេះ” ។

កីឡាករ David Silva

ចំពោះអនាគតបន្តរបស់គេវិញ Silva បានបរិយាយថា “មិនមែននៅចិនទេ! ខ្ញុំមិនដឹងថាទៅទីណាទេ មិត្តស្រីរបស់ខ្ញុំជាអ្នកសម្រេចចិត្តឲ្យខ្ញុំ។ តាមពិតទៅខ្ញុំចង់បញ្ចប់អាជីពបាល់ទាត់នៅ Las Palmas ប៉ុន្តែបាល់ទាត់គឺផ្លាស់ប្ដូរ, អ្នកណាម្នាក់ដឹង? វាស្ថិតនៅលើក្លិបនិងកីឡាករ។ ខ្ញុំមិនអាចត្រលប់ទៅចូលរួមជាមួយ Las Palmas ដែលកំពុងតែលេងនៅលីគទីពីរនោះទេ”។ 

កីឡាករ David Silva

គួរបញ្ជាក់ផងដែរថា David Silva បានចូលរួមជាមួយ Manchester City កាលពីឆ្នាំ២០១០ ក្រោយផ្លាស់ចេញពីក្លិបនៅអេស្ប៉ាញ Valencia។ ៩ឆ្នាំនៅទឹកដីអង់គ្លេស Silva បង្ហាញខ្លួនឲ្យ Man City បាន ២៨៤ប្រកួត និងទាត់ចូល៥៤គ្រាប់៕

ប្រភព: foxsportasia 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]