ជប៉ុន៖ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនម៉ឺននាក់ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយវីដេអូមួយត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គម Twitter ដែលបង្ហាញឱ្យឃើញថាមានសត្វក្អែកមួយមានរូបរាងដូចទៅនឹងស្វាឪ។

យោងតាមប្រភពបានឱ្យដឹងថា សត្វក្អែកនេះត្រូវបានមនុស្សម្នាដាក់រហស្សនាមឱ្យថា «gorilla crow» ត្រូវបានថតនៅក្នុងផ្សារទំនើប Parco ក្នុងទីក្រុងណាហ្គោយ៉ា កាលពីសប្តាហ៍មុន។

វីដេអូនេះត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គម Twitter កាលពីថ្ងៃទី២០ ខែមិថុនាកន្លងទៅនេះ ដោយមានអ្នកទស្សនាវីដេអូនេះប្រមាណ ១០លានដង។

ក្នុងនោះដែរ អ្នកដែលបង្ហោះវីដេអូនេះបាននិយាយថា ដំបូងឡើយ គាត់ក៏មានការភ្ញាក់ផ្អើលខ្លាំងដែរ ពេលឃើញសត្វនេះ ព្រោះវាដូចជាខ្មោចឆៅ zombie អីចឹង ប៉ុន្តែបន្ទាប់ពីពិនិត្យឱ្យបានច្បាស់ ទើបដឹងថា ការពិតវាស្រស់ស្អាតដែរតើ។

យ៉ាងណាមិញ វីដេអូនេះបាននិងកំពុងតែល្បីពេញអ៊ីនធើណេត ហើយមនុស្សម្នាសុទ្ធសឹងតែភ្ញាក់ផ្អើលពេលបានឃើញវា៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សត្វក្អែកមានរូបរាងដូចស្វាឪ
សត្វក្អែកមានរូបរាងដូចស្វាឪ
សត្វក្អែកមានរូបរាងដូចស្វាឪ
សត្វក្អែកមានរូបរាងដូចស្វាឪ
សត្វក្អែកមានរូបរាងដូចស្វាឪ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]