កាលពីពេលថ្មីៗនេះ ប៉ូលីសនៅភាគខាងត្បូងនៃខេត្ដ Dong Nai ប្រទេសវៀតណាម បានធ្វើការចាប់ខ្លួន ស្ដ្រីម្នាក់ពីបទលក់ក្មេងប្រុស អាយុ ៩ខែទៅកាន់ប្រទេសចិន។

យោងទៅតាមសារព័ត៌មានរបស់វៀតណាម បានឲ្យដឹងថា ស្ដ្រីរូបនេះ មានឈ្មោះថា Le Thi Mo អាយុ ៣២ឆ្នាំ បានពង្រត់ក្មេងប្រុសនេះ កាលពីខែមករា ថ្ងៃទី ២៩ ពីហាងលក់ទំនិញមួយដែលនាង ជាអ្នកយកទំនិញឲ្យហាងនេះជានិច្ចជាកាល ដែលនៅក្នុងថ្ងៃនោះ ស្ដ្រីជាម្ចាស់ហាង បានឲ្យនាងនៅមើលកូនប្រុសមួយភ្លែត។  ភ្លាមៗនោះ ស្ដ្រីជាម្ដាយក្មេងប្រុសនេះ បានទូរស័ព្ទប្ដឹងទៅកាន់ប៉ូលីសភ្លាមៗ ប៉ុន្ដែនៅពេលនោះ ស្ដ្រីម៉ូនេះ បានរត់ទៅភាគជើងបាត់ទៅហើយ។ បន្ទាប់ពីសើុបអង្កេត ប៉ូលីសបានតាមដានដឹង និងស្វែងរកមុខសញ្ញាថា នាងបានទៅពួនសំងំ លាក់ខ្លួននៅក្នុងខេត្ដ Quang Ninh ដែលជាព្រំប្រទល់នឹងប្រទេសចិន។

ជាមួយគ្នានោះផងដែរ ប៉ូលីសនៅក្នុងតំបន់នេះ បានធ្វើការចាប់ខ្លួននាង ខណៈពេលដែលនាង ប្រុងយកក្មេងនេះទៅលក់ឲ្យ អ្នកទិញដែលជាជនជាតិចិននៅថ្ងៃទី ១ ខែកុម្ភៈនេះ ដែលការលក់នេះ មានតម្លៃ ៩៦០ដុល្លារអាមេរិក។ គោលបំណងដែលនាង លក់នេះដើម្បីបានប្រាក់មួយចំនួន សម្រាប់ធ្វើដំណើរទៅ Thanh Hoa និងដើម្បីឆ្លងឆ្នាំវៀតណាម។  

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះការលក់ក្មេងបែបនេះ? តើហេតុអ្វីបានជា ជនជាតិចិនត្រូវការក្មេងប្រុស?

 

រូបភាព ស្ដ្រីដែលលក់ក្មេងប្រុស



 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]