អង់គ្លេស៖ ក្លិប Everton បានផ្ដល់កិច្ចសន្យាជាផ្លូវការរយៈពេល ៥ឆ្នាំជាមួយកីឡាករ Andre Gomes ក្នុងការទិញផ្ដាច់ពី Barcelona ក្រោយខ្ចីជើងមួយរដូវកាលកាលពីរដូវកាលមុន។

កីឡាករ Andre Gomes

ខ្សែបម្រើជម្រើសជាតិព័រទុយហ្គាល់រូបនេះគឺជាកីឡាករទីពីរហើយដែល Everton នាំចូលក្នុងរដូវកាលនេះ បន្ទាប់ពីអ្នកចាំទី Jonas Lossl របស់ Huddersfield Town ដែលផ្ទេរមកទឹកដី Goodison Park ដោយគ្មានតម្លៃខ្លួន។ ចំពោះតម្លៃខ្លួនរបស់កីឡាករ Andre Gomes វិញគឺប្រមាណជា ២២លានផោន (២៥លានអឺរ៉ូ)។ 

កីឡាករ Andre Gomes

“ខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនក្នុងការចុះកិច្ចសន្យាជាមួយ Everton វាមិនជាការសម្រេចចិត្តពិបាកទេ វាគឺជាការសម្រេចចិត្តដ៏ងាយបំផុត ហើយខ្ញុំសប្បាយចិត្តក្នុងការធ្វើវា” Gomes ប្រាប់ទៅកាន់គេហទំព័រផ្លូវការ Everton។ Gomes បន្តថា “ឆ្នាំមុនគឺជាបទពិសោធន៍យ៉ាងល្អសម្រាប់ខ្ញុំ។ ខ្ញុំគ្រាន់តែចង់មានអារម្មណ៍ថាជាផ្នែកមួយនៃអ្វីពិសេស ហើយខ្ញុំរកឃើញគឺនៅទីនេះ។ វាល្អសម្រាប់ខ្ញុំនាពេលនោះហើយនិងឥឡូវនេះ។ បន្ទាប់ពីចូលរួមផ្លូវការជាមួយ Everton គ្រប់យ៉ាងកាន់តែប្រសើរ”

កីឡាករ Andre Gomes

បញ្ជាក់ផងដែរថា Andre Gomes បានចូលរួមជាមួយ Barcelona ក្នុងឆ្នាំ២០១៦ ក្រោយផ្ទេរមកពី Valencia ក្នុងតម្លៃខ្លួន ៣៥លានអឺរ៉ូ។ គេបង្ហាញខ្លួនឲ្យ Barcelona បាន៧៨ប្រកួត និងរកគ្រាប់បាល់បាន៣គ្រាប់ក្នុងនាមជាខ្សែបម្រើ ព្រមទាំងជួយជ្រោមជ្រែងឲ្យ Barcelona ឈ្នះពាន La Liga ម្ដង, Copa Del Reys ពីរដង និង Spanish Super Cup ម្ដង មុននឹងត្រូវ Everton ខ្ចីជើងមកកាន់ទឹកដីអង់គ្លេសកាលពីរដូវកាលមុននេះ៕

ប្រភព: GOAL 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]