អង់គ្លេស៖ ក្លិបជើងឯករង UEFA Champions League មាន់ខ្នាយមាស Tottenham Hotspurs បានយល់ព្រមបំបែកឯតទគ្គកម្មតម្លៃ ៦៥លានផោនទៅឲ្យ Lyon ក្នុងការទិញយកខ្សែបម្រើ Tanguy Ndombele នេះបើតាមសារព័ត៌មាន Sky Sports។

កីឡាករខ្សែបម្រើ Tanguy Ndombele

កីឡាករជម្រើសជាតិបារាំងរូបនេះនឹងចុះកិច្ចសន្យារយៈពេល៥ឆ្នាំនៅលើទឹកដី White Heart Land ហើយការពិនិត្យសុខភាពនឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ក្លិបលេងនៅ Ligue 1 ធ្លាប់ប្រាប់ Spurs ថាបើសិនជាចង់បាន Ndombele គឺត្រូវចំណាយប្រមាណជា ៦៣លានផោន ខណៈ Lyon ទិញកីឡករវ័យ ២២ឆ្នាំម្នាក់នេះពីក្លិប Amiens ត្រឹមតែតម្លៃខ្លួន ៧លានផោនប៉ុណ្ណោះកាលពីរដូវកាលមុន។

កីឡាករខ្សែបម្រើ Tanguy Ndombele

ថ្លែងប្រាប់ទៅកាន់កាសែតបារាំង Telefoot កាលពីសប្ដាហមុនកីឡាករ Ndombele បាននិយាយថា “វាជាការពិត Tottenham គឺជាក្រុមដ៏ល្អមួយ ក្លិបធំមួយ។ ពួកគេបញ្ចប់ដោយទទួលបានចំណាត់ថ្នាក់លេខ៤ក្នុងលីគ ហើយពួកគេក៏បានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ Champions League ទៀត។ Spurs គឺជាក្លិបធំមួយដូចក្លិបផ្សេងៗទៀតដែរ, តើកីឡាករមួយរូបណាដែលមិនចាប់អារម្មណ៍ក្នុងការលេងឲ្យក្លិបធំនោះ??”

កីឡាករខ្សែបម្រើ Tanguy Ndombele

ក្រៅពីក្រុមដែលដឹកនាំដោយលោក Mauricio Pochettino កីឡាករ Ndombele ត្រូវបានក្លិបធំៗនៅអឺរ៉ុបចាប់អារម្មណ៍ជាច្រើនដូចជា PSG, Man Utd និង Juventus។

បញ្ជាក់ផងដែរថា កីឡាករដែល Spurs ធ្លាប់ទិញមកមានតម្លៃខ្លួនថ្លៃជាងគេនោះគឺកីឡាករខ្សែការពារជម្រើសជាតិកូឡាប៊ី Davinson Sanchez ជាមួយតម្លៃខ្លួន ៣៦លានផោន ក្នុងការផ្ទេរមកពី Ajax កាលពីរដូវកាល ២០១៧-២០១៨៕

ប្រភព: Skysports  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]