បរទេស៖ ប្រភពពីគេហទំព័រ Sports របស់អេស្ប៉ាញបានឱ្យដឹងថា កីឡាករ Neymar Jr បានយល់ព្រមជាមួយលក្ខខណ្ឌរបស់លោក Josep Maria Bartomeu រួចជាស្រេច ក្នុងការព្រមព្រៀងចូលរួមជាមួយ Barcelona សាជាថ្មីម្តងទៀត ក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំ បន្ទាប់ពីរូបគេបានចាកចេញពីអេស្ប៉ាញទៅកាន់ PSG ក្នុងតម្លៃខ្លួន ២២២លានអឺរ៉ូ កាលពីឆ្នាំ ២០១៧កន្លងទៅ។

កីឡាករ Neymar Jr

ក្នុងលក្ខខណ្ឌនៃការត្រឡប់មកកាន់ក្លិប Barcelona សាជាថ្មីនេះមានន័យថា Neymar នឹងត្រូវកាត់បន្ថយថ្លៃឈ្នួលនឿយហត់របស់គេចំនួន ៥០ភាគរយពីប្រាក់ដែលទទួលបាននៅ PSG ខណៈដែលប្រភពនានាបានទម្លាយថា Neymar ទទួលបានជាង ៣០លានអឺរ៉ូក្នុងមួយរដូវកាលនៅទឹកដីបារាំង។

លោក Josep Maria Bartomeu
លោក Al Khelaifi និង Neymar Jr

យ៉ាងណាក្តី នេះគ្រាន់តែជាការព្រមព្រៀងរវាង Barcelona ជាមួយ Neymar តែប៉ុណ្ណោះ ខណៈដែលគេមិនទាន់ដឹងថា តើក្លិប PSG ព្រមព្រៀងជាមួយនឹងសំណើពីអេស្ប៉ោញនេះឬយ៉ាងណានៅឡើយទេ ស្របពេលដែលបច្ចុប្បន្ននេះ Neymar កំពុងតែញាំញីដោយរបួសកជើង និងអាក់ខានក្នុងការចូលរួមជាមួយប្រេស៊ីលក្នុងយុទ្ធនាការ Copa America ផងដែរ៕

កីឡាករ Neymar Jr

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]