យោងទៅតាម គេហទំព័រ ROUGH GUIDES បានអោយដឹងថា ប្រទេសទាំង១០ខាងក្រោម រួមមានប្រទេសកម្ពុជាដែរផងនោះ ត្រូវ បានជាប់ជា ប្រទេសដែលប្រជាជនមាន ភាពរួសរាយ រាក់ទាក់បំផុតនៅលើពិភពលោក។ ការអោយចំណាត់ថ្នាក់នេះ គឺផ្អែកទៅលើ អ្នកលេងនៅក្នុង បណ្ដាញផ្សព្វផ្សាយ Twitter គ្រប់បណ្ដាប្រទេស ដែលបានបោះឆ្នោតដោយ ចុច Like ចំពោះប្រទេសដែលខ្លួនគិតថា ជាប្រទេសដែលមានភាពរួសរាយរាក់ទាក់ជាងគេបំផុត ក្នុងចំណោម ប្រទេសជាច្រើន។

អ្វីដែលជាមោទនភាព សំរាប់ប្រជាជនខ្មែរទាំងមូលនោះគឺ ប្រទេសកម្ពុជា ត្រូវបានបោះឆ្នោតអោយជាប់ ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសរាប់រយ នៅជុំវិញពិភពលោក ហើយមានមតិជាច្រើន បានសរសើរ ដល់ប្រទេស កម្ពុជា ថា ទោះបីជា ប្រទេសកម្ពុជាធ្លាប់បានហែលឆ្លងរឿងរ៉ាវដ៏ជូចត់យ៉ាងណាក៏ដោយ ក៏ស្នាមញញឹមរបស់ប្រជាជនកម្ពុជានៅតែមានជានិច្ច។ នេះបញ្ជាក់អោយឃើញថា ប្រទេសកម្ពុជា ពិតជាប្រទេសដែលមាន ភាពទន់ភ្លន់ រួសរាយរាក់ទាក់ និង ត្រូវបានចំណាត់ថ្នាក់លេខ១ដោយគ្មានមន្ទិល។

ក្រៅពីប្រទេសកម្ពុជា ក៏នៅមានប្រទេសមួយចំនួនទៀត នៅអាស៊ីក៏បាន ជាប់ចំណាត់ថ្នាក់ផងដែរ។

សូមប្រិយមិត្តទស្សនាប្រទេសទាំង១០នោះបន្តិចទៅមើល៖

១, ប្រទេសកម្ពុជា



២, ប្រទេសហ្វីលីពីន



៣, ប្រទេសឡាវ



៤, ប្រទេសនេប៉ាល់



៥, ប្រទេសថៃ



៦, ប្រទេសមីយ៉ាន់ម៉ា



៧, ប្រទេសឥណ្ឌូនេស៊ី



៨, ប្រទេសហ្វីជី



៩, ប្រទេសស្កុតលេន



១០, ប្រទេសស្រីលង្កា



ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]