បរទេស៖ យោងតាមកាសែត Diario Gol កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo គឺកំពុងតែព្យាយាមបញ្ជាក់ច្បាស់ថា Real Madrid គ្មានភាពខ្លាំងក្នុងការអូសទាញកីឡាករបន្ទាប់ពីវត្តមានរបស់រូបគេបានធ្វើឲ្យ Paul Pogba និង Matthijs de Ligt ចាប់អារម្មណ៍ Juventus ច្រើនជាង Real Madrid។ 

ក្លិបមានមូលដ្ឋាននៅប្រទេសអេស្ប៉ាញ Real Madrid បានចាប់អារម្មណ៍ក្នុងការចង់បាន Paul Pogba យ៉ាងខ្លាំង ហើយលោក Zidane ដែលជាអ្នកចាត់ការទូទៅ Real Madrid ក៏បានប្រាប់ប្រធានក្លិបលោក Perez ថា Pogba ជាគោលដៅរបស់លោកក្នុងការទិញចូលនារដូវក្ដៅនេះ។ 

កីឡាករ Paul Pogba

យ៉ាងណាមិញ វត្តមានរបស់ Ronaldo បានធ្វើឲ្យ Pogba មានភាគរយខ្ពស់ក្នុងការចូលរួមជាមួយ Juventus ជាជាងសម្រេចក្ដីស្រមៃខ្លួនលេងឲ្យ Real Madrid។ ដូចគ្នានេះដែរ កីឡាករ de Ligt ក៏ត្រូវបាន Real Madrid ចង់បានដូចគ្នាដើម្បីមកជំនួស Sergio Ramos ប៉ុន្តែ de Ligt ធ្លាប់បាននិយាយថា Ronaldo ធ្លាប់ប្រាប់ខ្លួនឲ្យចូលរួមជាមួយ Juventus បន្ទាប់ពីការប្រកួត UEFA Nations League វគ្គផ្ដាច់ព្រ័ត្រ ហើយនាពេលថ្មីៗនេះ សារព័ត៌មានជាច្រើនបានចុះផ្សាយថា ៩០% de Ligt នឹងទៅលេងនៅអ៊ីតាលីជាមួយក្រុមរហស្សនាមសេះបង្កង់។

កីឡាករ dg Ligt

ក្រៅពីកីឡាករពីររូបខាងលើ នៅមានកីឡាករម្នាក់ទៀតដែលគេបានរាយការណ៍ថាហាក់មានទំនោរទៅលើ Ronaldo នោះគឺ Joao Felix។ ខ្សែប្រយុទ្ធជួរមុខរបស់ Juventus បានបញ្ជាក់ថាមិត្តរួមក្រុមវ័យក្មេងក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ជ្រើសរើសចូលរួមជាមួយ Atletico Madrid ហើយមើលរំលង Real Madrid គឺជារឿងត្រឹមត្រូវបំផុតសម្រាប់រូបគេ៕

កីឡាករ Joao Felix និងកីឡាករ Ronaldo

ប្រភព: foxsportasia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]