បរទេស៖ គ្មានអ្វីជាយូរអង្វែងបានឡើយ ទោះពីមុនកំពូលតារាសម្តែងហូលីវូដប្រុសស្រី អ្នកនាង Angelina Jolie ជាមួយនឹងលោក Brad Pitt ធ្លាប់ជាគូស្វាមីភរិយាគំរូ ទទួលបានការស្រលាញ់ចូលចិត្តនិងគាំទ្រ ពីសំណាក់មហាជនទូទាំងពិភពលោកយ៉ាងណាក្តី ប៉ុន្តែនៅទីបំផុតជីវិតគ្រួសាររបស់អ្នកទាំងពីរ ក៏នៅតែឈានដល់ទីបញ្ចប់ លែងលះគ្នាក្លាយជាអ្នកដទៃ និងប្រើជីវិតរស់នៅរៀងៗខ្លួនផងដែរ។

តួយ៉ាង បន្ទាប់ពីលែងលះគ្នាអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ កាលពីថ្មីៗនេះ ពោលគឺកាលពីចុងសប្តាហ៍កន្លងទៅ គេបានប្រទះឃើញ តារាស្រី Angelina Jolie បាននាំកូនស្រីពៅសំណព្វចិត្តអាយុ ១១ឆ្នាំរបស់ខ្លួន ដែលមានឈ្មោះថា Vivienne ដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ ពោរពេញទៅដោយស្នាមញញឹម និងជាពិសេសគេថែមទាំងសង្កេតឃើញថា Angelina Jolie ថែមទាំងមើលទៅឡើងទម្ងន់មានសាច់មានឈាមស្រស់បស់ ជាងកាលពីមុនច្រើនណាស់ថែមទៀតផង។

មិនតែប៉ុណ្ណោះ យោងតាមប្រភពផ្តាច់មុខពី HollywoodLife បានឲ្យដឹងថា អ្នកនាង Angelina Jolie នឹងប្រើជីវិតរស់នៅយ៉ាងរីករាយ និងមានសេចក្តីសុខ ជាមួយនឹងកូនៗទាំង៦នាក់របស់នាង ក៏ដូចជាការងារតែប៉ុណ្ណោះ នាងគ្មានបំណងចាប់ផ្តើមទំនាក់ទំនងស្នេហាថ្មី ជាមួយអ្នកថ្មីណាម្នាក់ឡើយ។

ដោយឡែក ចំណែកឯ អតីតស្វាមីគឺលោក Brad Pitt ឯណេះវិញ ថ្មីៗនេះក៏បានលេចឮពាក្យចចាមអារ៉ាមមកថា លោកកំពុងតែវិលត្រលប់ទៅបង្កាត់ភ្លើងស្នេហ៍ ជាមួយនឹងអតីតភរិយារបស់លោកវិញ គឺតារាសម្តែងស្រីជើងចាស់នាង Jennifer Aniston ផងដែរ។ 

លើសពីនេះ កាលពីប៉ុន្មានខែកន្លងទៅនេះ លោក Brad Pitt ថែមទាំងបានទិញផ្ទះរៀបការ ដែលពួកគេធ្លាប់រស់នៅជាមួយគ្នា កាលពីជីវិតជាប្តីប្រពន្ធកាលពីជាង១០ឆ្នាំមុនត្រលប់មកវិញ ក្នុងតម្លៃរាប់លានដុល្លារ ជូនជាកាដូក្នុងថ្ងៃកំណើតវ័យ ៥០ឆ្នាំ របស់នាង Jennifer Aniston ថែមទៀតផងដែរ៕     

Angelina Jolie នាំកូនស្រីពៅ Vivienne ដើរលេងចុងសប្តាហ៍
Angelina Jolie នាំកូនស្រីពៅ Vivienne ដើរលេងចុងសប្តាហ៍
Angelina Jolie និងកូនស្រីពៅ Vivienne
Angelina Jolie និងកូនៗទាំង៦នាក់
Brad Pitt និង Angelina Jolie
រូបជាង១០ឆ្នាំមុនរបស់ Brad Pitt និង Jennifer
រូបជាង១០ឆ្នាំមុនរបស់ Brad Pitt និង Jennifer
រូបជាង១០ឆ្នាំមុនរបស់ Brad Pitt និង Jennifer

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]