មិនថានៅលើភពផែនដីរបស់យើង ឬ ភពដ៏ទៃ របស់របរអ្វីក៏ត្រូវមានឈ្មោះដែរ មិនថាវាតូច ធំ មូល សំប៉ែត វែង ខ្លី មានជីិវីត ឬ អត់ជីវិតក៏ដោយ។

យ៉ាងណាមិញ មនុស្សយើងក៏ដូចគ្នា គឺគ្មាននរណាម្នាក់ដែលគ្មានឈ្មោះនោះទេ ក៏ប៉ុន្ដែឈ្មោះនិមួយៗគឺមានន័យរបស់វា និងមូលហេតុដែលគេដាក់ឈ្មោះនោះ ឲ្យនរណាម្នាក់ ឬ វត្ថុអ្វីមួយ។ ថ្ងៃនេះខ្មែរឡូតនឹងលើកយក ឈ្មោះរបស់ក្រុមហ៊ុន ទាំង១១ មកបកស្រាយពីដើមកំណើត និងអត្ថន័យរបស់វាជូនប្រិយមិត្តឲ្យបានជ្រាប៖

១. Mercedes គឺជាឈ្មោះកូនស្រីរបស់ម្ចាស់ក្រុមហ៊ុនដែល បានបង្កើតរថយន្ដទំនើបនេះឡើង

២. Nokia គឺជាឈ្មោះរបស់ទីក្រុង និងទន្លេមួយក្នុងប្រទេស Finland

៣. Pepsi គឺជាឈ្មោះរបស់អង់ស៊ីមរំលាយអាហារ នៅក្នុងក្រពះដែលសំរាប់រំលាយអាហារ ហើយឈ្មោះវាពេញគឺ Pepsin

៤. Honda គឺយកចេញពីឈ្មោះអ្នកដែរបង្កើតវាឡើង ដែលមានឈ្មោះថា Soichiro Honda

៥. Sony គឺមានប្រភពមកពីអក្សរឡាតាំង Sonus ហើយសំលេងអានរបស់វាក្នុងភាសាអង់គ្លេស Sony

៦. Maggi គឺជាឈ្មោះក្រុមហ៊ុនលក់ម្ហូបមួយ ដែលអ្នកបង្កើតមានឈ្មោះថា Julius Maggi

៧. Suzuki គឺយកចេញពីឈ្មោះអ្នកដែលបង្កើតក្រុមហ៊ុន ដែលគាត់មានឈ្មោះថា Michio Suzuki

៨. Samsung ក្នុងភាសារបស់កូរ៉េ គឺមានន័យថា ផ្កាយបី

៩. Toyata នេះក៏យកចេញពីឈ្មោះរបស់ អ្នកបង្កើតក្រុមហ៊ុននេះឡើងដែរ ហើយគាត់មានឈ្មោះថា Sakichi Toyoda

១០. Yamaha គឺជាឈ្មោះរបស់លោក Torakusu Yamaha ដែលជាម្ចាស់ក្រុមហ៊ុន

១១. Adidas គឺបានមកពីការបំបែកនៃឈ្មោះ របស់ម្ចាស់ក្រុមហ៊ុន Adolf = Adi និង Dassler = das

តើប្រិយមិត្តធ្លាប់បានដឹងពី ឈ្មោះទាំងអស់ខាងលើនេះទេ? បើប្រិយមិត្តដឹងពីអត្ថន័យនៃឈ្មោះក្រុមហ៊ុនដ៏ទៃទៀត សូមជួយផ្ដល់យោបល់៖

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]